អ្នកចាំទី​ខេត្ត​សៀមរាប ជា​អ្នក​រត់​ម៉ូតូ​រ៉ឺម៉ក តែ​សមត្ថភាព​​​ល្អ​មិន​ចាញ់​​អ្នក​ចាំទី​​អាជីព

សុន ​សុភស្ដ ​អ្នក​ចាំ​ទី​ក្រុម​សៀមរាប​ដែល​បង្ហាញ​ទម្រង់​លេង​ល្អ​​ មិន​ឱ្យ​ខ្សែ​ប្រយុទ្ធ​ក្រុម​ប៉ូលិស​អាច​ស៊ុត​ចូល​ទី​ក្រុម​ខ្លួន​បាន​ឡើយ​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​​នេះ​ក្នុង​ពាន​រង្វាន់​ Hun Sen Cup ។

 

អ្នកចាំទី​ខេត្ត​សៀមរាប ជា​អ្នក​រត់​ម៉ូតូ​រ៉ឺម៉ក តែ​សមត្ថភាព​​​ល្អ​មិន​ចាញ់​​អ្នក​ចាំទី​​អាជីព

 សុន ​សុភស្ដ ​អ្នក​ចាំ​ទី​ក្រុម​សៀមរាប

 

កីឡាករ​វ័យ​២៧​ឆ្នាំ​រូប​នេះ​​មាន​មុខ​របរ​ជា​អ្នក​រត់​ម៉ូតូ​រ៉ឺម៉ក​នៅ​តំបន់​អង្គរ ប៉ុន្តែ​ដោយសារ​តែ​ទឹក​ចិត្ត​ស្រលាញ់​ខ្លាំង​ពេក ទើប​រូបគេ​សុខ​ចិត្ត​មក​ជួយ​ក្រុម​សៀមរាប​​ដល់​ទី​ក្រុង​ភ្នំពេញ ដោយ​ខាន​រត់​២​ថ្ងៃ។ សុន សុភស្ដ ​បាន​បញ្ជាក់​បន្ថែម​ថា​ខ្លួន​កាល​ពី​មុន​លេង​បាល់​តាំង​ពី​តូច មាន​តួនាទី​ជា​ខ្សែ​ប្រយុទ្ធ​ហើយ​លេង​មុត​ល្អ​ថែម​ទៀត ​ប៉ុន្តែ​ដោយសារ​តែ​ក្នុង​ក្រុម​កង្វះ​អ្នក​ចាំ​ទី ​ទើប​រូបគេ​សម្រេច​ចិត្ត​ចាប់​យក​តំណែង​នេះ​តែ​ម្ដង។

 

ចង់​ដឹង​ថា​ខ្សែ​ជីវិត​របស់​កីឡាករ​ឆ្នើម​មក​ពី​ទឹក​ដី​អង្គរ​យ៉ាង​ណា​ទៀត​នោះ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ​៖

 

 

ការ​ប្រកួត​ពាន​រង្វាន់ Hun Sen Cup ​កាល​ពី​ម្សិលមិញ​នេះ ​ក្រុម​ប៉ូលិស​មិន​អាច​ធ្វើ​អ្វី​ក្រុម​មក​ពី​ខេត្ត​សៀមរាប​បាន​នោះ​ទេ ដោយ​ចប់​ការ​ប្រកួត​ស្មើ​គ្នា ១-១ ​ដោយ​គ្រាប់​បាល់ Own Goal ​ម្នាក់​មួយ​គ្រាប់៕

 

អត្ថបទ៖ មុន្នី រម្យ