ពេជ្រ សោភា បញ្ចេញ​វីដេអូ បញ្ជាក់​ពី​​ស្ថានភាពជំងឺ

បន្ទាប់​ពី​បណ្ដាញ​សង្គមក៏​ដូច​ជា​សារព័ត៌មាន​ក្នុង​ស្រុក​ជា​ច្រើន​បាន​ចេញ​ផ្សាយ​ពី​ជំងឺ​​របស់ តារា​ចម្រៀង ពេជ្រ សោភា ជា​ហែហូរ​មក ដោយ​មាន​មួយ​ចំនួន​​​ជា​ការ​ពិត​នឹង​មួយ​ចំនួន​ទៀត​​​មិន​មែន​ជា​ការ​ពិត​នោះ នៅ​យប់​មិញ​ ពេជ្រ សោភា ​បាន​បញ្ចេញ​វីដេអូ បញ្ញាក់​ពី​ស្ថានភាព​ជំងឺ​របស់​ខ្លួន ដើម្បី​ឲ្យមហាជន​បាន​ដឹង។

 

 

ពេជ្រ សោភា បញ្ចេញ​វីដេអូ បញ្ជាក់​ពី​​ស្ថានភាពជំងឺ

 

 

ក្នុង​ខ្លឹមសារ​នៃ វីដេអូ​ ពេជ្រ សោភា បាន​ទទួល​ស្គាល់​ថា នាង​ពិត​ជា​មាន​ជំងឺ​​ពិត​មែន ហើយ​អាការៈ​ជំងឺ គឺ​​ជា​ជំងឺ​ចាស់ ហើយ​ឈឺ​​​ខ្លាំង ប៉ុន្តែ​មិន​ដល់​ថ្នាក់​គេង​លើ​គ្រែ​ធ្វើ​អ្វី​មិន​កើត ដូច​រូបភាព​ក្នុង​បណ្ដាញ​សង្គម​ដែល​បាន​ចែក​ចាយ​គ្នា​នោះ​ឡើយ។

 

 

អ្នក​និពន្ធ​បទ”​រាំ​ក្រញី​កែង​ជើង”​ម្នាក់​នេះ​បាន​​បញ្ជាក់​ថា រូបភាព​ដែល​បណ្ដាញ​សង្គម​ចែក​​ចាយ​នោះ គឺ​ជា​សកម្មភាព​ថតMV​កន្លង​មក និង​រូប​មួយ​ទៀត ជា​​រូប​ដែល​នាង​ឈឺ​កាល​ពី​ឆ្នាំ២០០៤។ ចំណែក​រូប​ភាព​ដែល​​​ខ្លួន​ឈឺ​បច្ចុប្បន្ន តារា​ចម្រៀង​ស្រី​​ម្នាក់​នេះ​មិន​បាន​បង្ហោះ​ឡើយ សូម្បី​តែ​១សម្លឹក។ យ៉ាង​ណា​ក៏​​ដោយ ក្នុង​វីដេអូ​នេះ ពេជ្រ សោភា មិន​បាន​បង្ហាញ​រូប​​នាង​ឲ្យ​មហាជន​បាន​ឃើញ​ឡើយ គឺ​បញ្ចេញ​តែ​សំលេង​តែ​ប៉ុណ្ណោះ។

 

 

 

 


អត្ថបទ៖ ខុត សីហា