លោកស្រី Nadiya Savchenko បាន​ត្រឡប់​ទៅដល់​ទីក្រុង Kyiv វិញ​ហើយ​បន្ទាប់​ជាប់ពន្ធនាគារ​ជិត​ពីរ​ឆ្នាំ​នៅ​រុស្ស៊ី​ និពន្ធដោយ : VOA       27-05-2016, 7:39 am         82

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 010 299 377លោកស្រី Nadiya Savchenko បាន​ត្រឡប់​ទៅដល់​ទីក្រុង Kyiv វិញ​ហើយ​បន្ទាប់​ជាប់ពន្ធនាគារ​ជិត​ពីរ​ឆ្នាំ​នៅ​រុស្ស៊ី​​អ្នកបើកបរ​ឧទ្ធម្ភាគចក្រ​កងទ័ព​ជនជាតិ​អ៊ុយ​ក្រែ​ន​ម្នាក់​ដែល​បាន​ចំណាយពេល​ជិត​២​ឆ្នាំ​នៅក្នុង​ពន្ធនាគារ​ប្រទេស​រុស្ស៊ី បានធ្វើ​ដំណើរ​តាម​យន្តហោះ​ត្រឡប់​ទៅកាន់​មាតុភូមិ​វិញ​ដោយបាន​ស្វាគមន៍​ជា​វីរបុរស​បន្ទាប់ពី​ត្រូវបាន​ដោះលែង​។​

​លោកស្រី Nadiya Savchenko បាន​វិលត្រឡប់​ទៅកាន់​រដ្ឋធានី Kyiv វិញ​កាលពី​ថ្ងៃ​ពុធ ដែល​នៅ​ទីនោះ ប្រធានាធិបតី Petro Poroshenko បានផ្តល់​រង្វាន់​ដល់​លោកស្រី​ជា​វីរជន​អ៊ុយ​ក្រែ​ន ដែលជា​កិត្តិយស​ខ្ពស់បំផុត​របស់​ប្រទេស​ក្នុងអំឡុង​នៃ​ពិធី​មួយ​។ កាលពី​ព្រឹក​ថ្ងៃ​ពុធ ទាហាន​រុស្ស៊ី​២​នាក់​ដែល​រង​ការចោទប្រកាន់​មានឈ្មោះ​ថា Alexander Alexandrov និង Yevgeny Yerofeyev បាន​វិលត្រឡប់​ទៅកាន់​ទីក្រុង​មូ​ស្គូ​ដែលជា​ផ្នែក​មួយ​នៃ​ដោះដូរ​គ្នា​។​

​ប្រធានាធិបតី Vladimir Putin នៃ​ប្រទេស​រុស្ស៊ី បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ស្ត្រី​មេម៉ាយ​របស់​អ្នកកាសែត​រុស្ស៊ី​២​នាក់ ដែល​ត្រូវបាន​សម្លាប់​ក្នុង​តំបន់​ខាងកើត​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន​បាន​សុំ​ឲ្យ​លោក​លើកលែងទោស​ដល់​អ្ន​ក​បើកបរ​យន្តហោះ​នោះ​។​ប្រធានាធិបតី​រុស្ស៊ី Putin​បាន​និយាយ​ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​ថា​លោក​សង្ឃឹមថា ការដោះលែង​លោកស្រី នឹង​ជួយ​កាត់បន្ថយ​ការតានតឹង​ក្នុង​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​ហើយនឹង​បញ្ចៀស​ការបាត់​បង់ជីវិត​មនុស្ស​ថ្មី​។​

​តុលាការ​រុស្ស៊ី បាន​កាត់ទោស​លោកស្រី Savchenko ឲ្យ​ជាប់ពន្ធនាគារ​២២​ឆ្នាំ​បន្ទាប់ពី​លោកស្រី បាន​ត្រូវ​តុលាការ​កាត់​ឲ្យ​ជាប់ទោស​ពី​ការសម្លាប់​អ្នកកាសែត​ក្នុងអំឡុងពេល​នៃ​យុទ្ធនា​ការបាញ់​ផ្តក់​ក្នុង​តំបន់​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន​នៅពេល​ពួក​ឧទ្ទាម​គាំទ្រ​ដោយ​រុស្ស៊ី បាន​ប្រយុទ្ធ​ជាមួយ​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​។​

​លោកស្រី Savchenko អាយុ​៣៥​ឆ្នាំ បាន​បដិសេធ​ការចោទប្រកាន់​ទាំងនោះ​ហើយ​បានធ្វើ​កូដកម្ម​បង្អត់អាហារ​ជាច្រើនលើក​ដើម្បី​តវ៉ា​ប្រឆាំង​ការឃុំ​ឃាំង​លោកស្រី​នេះ​។​

​លោកស្រី Federica Mogherini ប្រធាន​គោលនយោបាយ​ការបរទេស​របស់​សហ​ភាព​អឺរ៉ុប បាន​សរសើរ​ការដោះលែង​អ្នកបើកបរ​យន្តហោះ​ដោយ​និយាយថា លោកស្រី សូម​អបអរ​ជាមួយ​ប្រទេស​អ៊ុយ​ក្រែ​ន​៕