ថ្នាក់​ដឹកនាំ​ខ្មែរ​ដែល​មាន​បញ្ហា ត្រូវ​បាន​ធ្វើ​ការ​សាកល្បង​យ៉ាង​ឈឺចាប់​ដោយ​ការ​វាយដំ

តុលាការខ្មែរមួយ នឹងចេញសេចក្ដីសម្រេចក្នុងពេលឆាប់ៗនេះ ទៅលើបទចោទប្រកាន់ ប្រឆាំងនឹងបុគ្គលិកយោធា ដែលបានសារភាពថា ពួកគេពិតជាបានវាយដំអ្នកនយោបាយបក្សប្រឆាំងពីររូបនៅខាងក្រៅរដ្ឋសភាជាតិ កាលពីខែតុលានោះមែន។

ថ្នាក់​ដឹកនាំ​ខ្មែរ​ដែល​មាន​បញ្ហា ត្រូវ​បាន​ធ្វើ​ការ​សាកល្បង​យ៉ាង​ឈឺចាប់​ដោយ​ការ​វាយដំ

លោក ញ៉យ ចំរើន តំណាងរាស្ត្រមណ្ឌលកំពង់ចាម (ឆ្វេង) និងលោក គង់ សភា (ស្តាំ) តំណាងរាស្ត្រខេត្តស្វាយរៀង នៅក្នុងកៅអីរុញបានមកដល់អាកាសយានដ្ឋានមួយនៅរាជធានីបាងកកប្រទេសថៃ កាលពីថ្ងៃអង្គារទី២៧ ខែតុលា ឆ្នាំ២០១៥ នៅក្រោយពេលពួកលោកត្រូវបានបាតុករវាយទាត់ធាក់នៅខាងក្រៅបរិវេណរដ្ឋសភាជាតិក្នុងរាជធានីភ្នំពេញកាលពីថ្ងៃច័ន្ទ។ (ផ្តល់ដោយលោក ញ៉យ ចំរើន)

ភ្នំពេញ — សេចក្ដីសម្រេចរបស់តុលាការ កំពុងត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាការសាកល្បងមួយសម្រាប់បញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ដែលនៅទីនេះ ការបង្ក្រាបរបស់រដ្ឋាភិបាល លើក្រុមប្រឆាំង បានបណ្ដាលឲ្យមានការប្ដឹងផ្ដល់និងការដាក់ពន្ធនាគារអ្នកនយោបាយប្រឆាំងនិងអ្នកគាំទ្ររបស់ពួកគេជាបន្តបន្ទាប់។

លោក គង់ សភា និងលោក ញ៉យ ចំរើន ដែលជាអ្នកតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ ត្រូវបានវាយដំឲ្យរបួសយ៉ាងធ្ងន់ធ្ងរ ក្រោយពីមានបាតុករប្រឆាំងគណបក្សជំទាស់ ដែលដឹកនាំដោយលោកឧត្ដមសេនីយ៍ គន់ គីម និងសមាជិកមកពី ក្រុមអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី។

ការប្រឈមមុខដាក់គ្នានោះ បានធ្វើឲ្យរង្គោះរង្គើទាំងក្នុងមជ្ឈដ្ឋានជាតិ ទាំងក្នុងចំណោមអ្នកឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ។

ជនបីនាក់ឈ្មោះ សុត វណ្ណនី ម៉ៅ ហឿន និង ចាយ សារិទ្ធ បានប្រគល់ខ្លួនឲ្យប៉ូលិសចាប់ កាលពីពាក់កណ្ដាលខែវិច្ឆិកា ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាសាធារណៈ ឲ្យពួកគេធ្វើដូច្នេះ។ ជនទាំង៣នាក់នេះ បានទទូចថា ពួកគេ បានប្រព្រឹត្តហិង្សាដោយឯកឯង ដោយសារពួកគេ មានកំហឹង។ អ្នកទាំង៣ បាននិយាយថា ពួកគេ មិនមែនជាផ្នែកមួយនៃក្រុមដែលមានការរៀបចំទុកជាមុន ដើម្បីបំបិទម៉ាត់បក្សប្រឆាំង ដូចដែលក្រុមអង្គការសិទ្ធិមនុស្សដូចជាអង្គការ Human Rights Watch ជាដើម បានចោទប្រកាន់នោះទេ។

ថ្នាក់​ដឹកនាំ​ខ្មែរ​ដែល​មាន​បញ្ហា ត្រូវ​បាន​ធ្វើ​ការ​សាកល្បង​យ៉ាង​ឈឺចាប់​ដោយ​ការ​វាយដំ

សុត វណ្ណនី ជនសង្ស័យម្នាក់ក្នុងចំណោម៣នាក់ ដែលបានចូលខ្លួនសារភាពជាអ្នកប្រព្រឹត្តការវាយប្រហារលើអ្នកតំណាងរាស្រ្ត ត្រូវបាននាំខ្លួនដោយប៉ូលីសនៅតុលាការក្រុងភ្នំពេ្ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥។

អ្នកទាំង៣នាក់នេះ បាននិយាយថា ពួកគេ បានសងសឹក ក្រោយពីអ្នកនយោបាយទាំងពីររូបនេះ បាននិយាយឡកឡឺយនិងជេរប្រមាថពួកគេ ដោយចោទពួកគេថា ជាអាយ៉ងយួន។

ប៉ុន្តែ របាយការណ៍ថ្មីមួយរបស់អង្គការ Human Rights Watch ដែលមានចំណងជើងថា «ទាញយកទៅវាយ៖ តួនាទីរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការវាយប្រហារកាលពីខែតុលាឆ្នាំ២០១៥ ទៅលើអ្នកនយោបាយបក្សប្រឆាំង» បានចោទប្រកាន់ថា ការវាយដំអ្នកតំណាងរាស្ត្រទាំងពីរនាក់នេះ ត្រូវបានបញ្ជាចេញពីថ្នាក់លើក្នុងជួររដ្ឋាភិបាលនិងយោធា ដោយសារមានសមាជិកពួកគេកាន់តែច្រើនឡើង បានចូលរួមនៅក្នុងការវាយដំនោះ។

លោក Phil Robertson នាយករងប្រចាំតំបន់អាស៊ីនៃអង្គការ Human Rights Watch មានប្រសាសន៍ថា «វាហាក់ដូចជាមានការជាប់ពាក់ព័ន្ធនឹងកងអង្គរក្សស៊ីជម្រៅជាងនេះទៀត ហើយការណ៍នេះ ចាំបាច់ត្រូវបើកការស៊ើបអង្កេតឲ្យបានម៉ត់ចត់។ ហើយអ្នកទាំងឡាយណា ដែលជាប់ពាក់ព័ន្ធនឹងការវាយដំនេះ ត្រូវតែយកមកឲ្យទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន»។

របាយការណ៍របស់អង្គការ Human Rights Watch បញ្ចូលការរៀបរាប់ពីសាក្សីឃើញហេតុការណ៍ផ្ទាល់ និងវីដេអូ ព្រមទាំងរូបថត ដែលបង្ហាញថា យ៉ាងហោចណាស់មនុស្ស២០នាក់ បានស្ថិតនៅក្នុងបរិវេណជាប់នឹងអ្នកតំណាងរាស្ត្រទាំងពីររូបនិងឡានរបស់ពួកគេ ក្នុងអំឡុងពេលមានការវាយដំនោះ។

មនុស្ស១០នាក់ទៀត បានជាប់ពាក់ព័ន្ធនឹងការវាយដំនោះដោយផ្ទាល់ ខណៈអ្នកផ្សេងទៀត នៅ ឈរមើលនិងមិនបានធ្វើអ្វីមួយឡើយ។

ក្រោយពីការវាយដំនោះហើយ ក្រុមបាតុករ ត្រូវបានដឹកតាមឡានទៅកាន់សណ្ឋាគារមួយក្នុងក្រុងតាខ្មៅ ដែលនៅមិនឆ្ងាយពីភូមិគ្រឹះឯកជនរបស់លោក ហ៊ុន សែនទេ៕

ប្រភពៈ VOA