ក្ដៅៗ​​!Samsung នឹង​មិន​បញ្ចេញ​Galaxy Note 6ទេ​​នៅ​ឆ្នាំ​នេះ តែ​ជំនួស​ដោយ​…

ជាដំណឹងទទួលបានចុងក្រោយបំផុតដែលទាក់ទងនឹងត្រកូលGalaxyដែលត្រៀមនឹងចេញនាខែសីហាខាងមុខ។បើយោងតាមSamMobileបានចេញផ្សាយកាលពីព្រឹកម្សិលមិញបានបង្ហាញថាSamsung នឹងចេញGalaxy Note 6 ទេតែនឹងជំនួសដោយ Galaxy Note 7 វិញ។វាមានន័យថាSamsung នឹងរំលងចោលស៊េរីNote 6ចោលតែម្ដង។ស្ដាប់ទៅវាដូចជាមិនសមហេតុផលយ៉ាងម៉េចមិនដឹង ប៉ុន្តែSamMobileបានបង្ហាញហេតុផលមួយចំនួនដែលSamsungទំនងជារំលងNote 6ដូច្នេះ។

ហេតុផលសំខាន់បំផុតគឺ Samsungចង់ត្រកូលNote រត់ត្រូវគ្នាជាមួយត្រកូលSដែរ។ដូច្នេះដើម្បីស៊ីគ្នាជាមួយGalaxy S7 វាមិនមែនជាGalaxy Note 6ទេតែជាNote 7។ម្យ៉ាងវាក៏ងាយស្រួលសម្រាប់អតិថិជនរបស់ខ្លួនផងដែរ ក្នុងការកត់ចំណាំនៅស៊េរី ដែលដឹងថាNote និងS ស៊េរីដូចគ្នាចេញឆ្នាំតែមួយ មិនពិបាកដូចស៊េរីមុនៗដែល Galaxy S6 ចេញមុនGalaxy Note 5។

ចំពោះការលើកឡើងខាងលើ វាហាក់ធ្វើអោយម្នាក់ៗមិនជឿនោះទេ។អ្នកខ្លះនឹងនិយាយថាវាមិនអាចទៅរួចដែលស៊េរីចេញជាលេខលំដាប់អោយរំលងម៉េចបាន។បើអញ្ចឹងវាមិនបានលេខស៊េរីមួយមិនខាន។ ប៉ុន្តែវាក៏អាចទៅរួចដែរ ដែលលំបាកតែឆ្នាំនេះក្នុងការរំលងNote 6 តែឆ្នាំបន្ទាប់ទៅវានឹងងាយស្រួល ហើយក៏មិនមានអ្នកណាងាកមកសួររកស៊េរីNote 6 ទៀតដែរ៕

Source:


  • ក្ដៅៗ​​!Samsung នឹង​មិន​បញ្ចេញ​Galaxy Note 6ទេ​​នៅ​ឆ្នាំ​នេះ តែ​ជំនួស​ដោយ​…已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/05/27  Category:បច្ចេកវិទ្យា
Tags: