រថយន្តសាំងយ៉ុង ព្រលះម៉ូតូបណ្តាលឲ្យស្លាប់២នាក់ របួស២នាក់ នៅខណ្ឌច្បារអំពៅ

(ភ្នំពេញ)៖ រថយន្តសាំងយ៉ុងមួយគ្រឿង បានព្រលះម៉ូតូ បណ្តាលឲ្យស្លាប់២នាក់ និងរបួស២នាក់ ស្ថិតនៅចំណុចតាមផ្លូវជាតិ១ ស្ថិតនៅភូមិជ្រាយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ នាវេលាម៉ោង៥ទាបភ្លឺ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ នេះ។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា ជនរងគ្រោះមានគ្នា៤នាក់ ប្រុស២នាក់ (ក្មេងប្រុសម្នាក់) ស្រី២នាក់ ជិះម៉ូតូស្មាស់ពណ៌ខ្មៅមួយគ្រឿង ទិសដៅពីលិចទៅកើត ស្រាប់តែបុកជាមួយរថយន្ត បណ្តាលស្លាប់ប្រុស២នាក់ និងរបួសស្រី២នាក់ គួរឲ្យអាណោចអាធ័ម។ 

ក្រោយកើតហេតុអ្នកបើករថយន្ត បានរត់គេចខ្លួនបាត់ ដោយបន្សល់ទុករថយន្ត និងម៉ូតូ នៅកន្លែងកើតហេតុ ហើយត្រូវសមត្ថកិច្ចយកទៅរក្សាទុក ដើម្បីដោះស្រាយតាមនីតិវិធី៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

យ៉ាងណាមិញ ក៏មានហេតុការណ៍ស្រដៀងគ្នានេះដែរ កាលពីថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០១៦ ត្រូវរថយន្តបើកកៀរហើយកិនបណ្ដាលឱ្យម្ដាយ និងកូនប្រុស អាយុ១១ខែស្លាប់ ចំណែកឪពុករងរបួសស្រាល ដែលហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១ និង២០នាទីរសៀល ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៦ នៅចំណុចលើស្ពានព្រែកក្ដាម (ស្ពាន‌មិត្ត‌ភាព‌កម្ពុជ‌ា-ចិន‌) ស្ថិតក្នុងភូម‌ិព្រែក‌ក្ដាម‌១ ឃ‌ុំក‌ោះចិន‌ ស្រុក‌ពញាឮ‌ ខេត្ត‌កណ្ដាល‌ ។

មន្ត្រីនគរបាលស្រុកពញាឮ បានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ឈ្មោះ ឈូក នី អាយុ២៥ឆ្នាំ ជាម្ដាយ និងកូនប្រុសអាយុ១១ខែម្នាក់ រីឯឪពុករងរបួសស្រាលឈ្ម‌ោះ ញឹក‌ គុណ អាយុ២៩ឆ្ន‌ាំ ។ ទាំង៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AA-5973 និងមានទីលំន‌ៅភូម‌ិត្រពាំង‌រាំង‌ ឃ‌ុំត្រពាំង‌រាំង‌ ស្រុក‌‌ព្រ‌ៃឈរ‌ ខេត្ត‌កំពង‌់ចាម ។ ចំណែករថយន្ត‌បង្ករហេតុម៉ាក‌ហ៊ីយ៉ាន់ដាយ ប្រភេទដឹកទំនិញធុនធំ ពណ៌‌ស ពាក‌់ផ្លាកលេខ‌ ភ្នំពេញ‌ 3B-3508 ។

មន្ត្រីនគរបាលដដែល បានឱ្យដឹងបន្ថែមទៀតថា គ្រួសារជនរងគ្រោះ ជាកម្មកររោងចក្រនៅបែកចានបានជិះម៉ូតូឌុបគ្នា ទៅស្រុកកំណើត ពេលឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ ខណៈជិះមូតូដល់កន្លែងកើតហេតុ ស្រាប់តែរថយន្ដម៉ាក‌ហ៊ីយ៉ាន់ដាយ បើក‌ឡើង‌ស្ពាន‌ក្នុង‌ទិសដ‌ៅ ពីលិច‌ទ‌ៅកើត‌(ភ្នំពេញ‌-កំពង់ចាម‌) បាន‌កៀរដួលម៉ូត‌ូជនរងគ្រោះដែល‌កំពុង ដែលកំពុងជិះស្រប‌ទិស‌គ្នា ហើយរថយន្តបានកិន ជនរងគ្រោះ២នាក់ម្ដាយ និងកូនប្រុសអាយុ១១ខែ បណ្ដាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែក អ្នក‌បើក‌បរម៉ូតូជាប្ដី និងជាឪពុករងរបួសស្រាល ភ្លាមៗនោះរថយន្តបង្កបានបើកគេចទៅចតទុកនៅលើផ្លូវលំមួយ ចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់ ។

ក្រោយពេលកើតហេតុ នគរបាលចរាចរណ៍ស្រុក បានតាមរកឃើញរថយន្តបង្ក និងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការបន្តតាមច្បាប់ ចំណែកសពបានប្រគល់ឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

រថយន្តសាំងយ៉ុង ព្រលះម៉ូតូបណ្តាលឲ្យស្លាប់២នាក់ របួស២នាក់ នៅខណ្ឌច្បារអំពៅ

រថយន្តសាំងយ៉ុង ព្រលះម៉ូតូបណ្តាលឲ្យស្លាប់២នាក់ របួស២នាក់ នៅខណ្ឌច្បារអំពៅ

រថយន្តសាំងយ៉ុង ព្រលះម៉ូតូបណ្តាលឲ្យស្លាប់២នាក់ របួស២នាក់ នៅខណ្ឌច្បារអំពៅ

រថយន្តសាំងយ៉ុង ព្រលះម៉ូតូបណ្តាលឲ្យស្លាប់២នាក់ របួស២នាក់ នៅខណ្ឌច្បារអំពៅ

រថយន្តសាំងយ៉ុង ព្រលះម៉ូតូបណ្តាលឲ្យស្លាប់២នាក់ របួស២នាក់ នៅខណ្ឌច្បារអំពៅ