លើក​ទី​១​នៅ​ស្រុក​ខ្មែរ រថភ្លើង​បុក​រថយន្ត

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា រថយន្ត​កូរ៉េ​ប្រភេទ​ទេសចរណ៍​១២​កៅអី​មួយ​គ្រឿង​បាន​រង​ការ​ខូចខាត​មួយ​ចំហៀង​ខាងឆ្វេង ដោយសារ​រថយន្ត​ភ្លើង​បុក ។

ឧបទ្ទវ​ហេតុនេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​២៦ ឧសភា ២០១៦ នៅ​ចំណុច​ភូមិ​ស្រែ​ក្នុង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ​សាក្សី​បានឃើញ​រថយន្ត​កូរ៉េ​ម៉ាក ហ៊ី​យ៉ា​ន់​ដាយ ស្តា​រិច ព៌​ណ​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AF 6380 បាន​បើក​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច រីឯ​រថភ្លើង​ស៊ី​ផ្លេ​ជា​ច្រើន​ដង តែ​ទំនង​អ្នក​បើករថយន្ត​ស្តាប់​មិន​ឮ​ព្រោះ​បិទ​កញ្ចក់​ជិត ទើប​រថភ្លើង​ខ្សែ​ភ្នំពេញ​កំពត​បុក​ចំហៀង​ខាងឆ្វេង បណ្តាល​ឲ្យ​ខូចខាត តែ​មិន​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ ។

ក្រោយ​កើតហេតុ អ្នកបើកបរ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​បាន​ចុះ​ពីលើ​រថយន្ត​គេចខ្លួន ចំណែក​រថភ្លើង​បើក​បន្តដំណើរ​ទៅ​មុខ​ទៀត​ជា​ធម្មតា ។ នៅ​ពេល​នេះ សមត្ថកិច្ច​កំពុង​ស្ទូច​រថយន្ត​មក​ដល់​លើ​ចិញ្ចើម​ផ្លូវ រង់ចាំ​ម្ចាស់​មក​ទទួល ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត

ទាក់ទងនឹងករណីរថភ្លើង ប៉ះជាមួយរថយន្តនេះដែរ កាលពីវេលាម៉ោង០៩ និង៣០​នាទីព្រឹកថ្ងៃទី១៤ មេសា ២០១៦ នេះ ស្ថិតនៅចំណុចភូមិអង្គក្លឺ ឃុំខ្សែ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ដ៏គួរឱ្យរន្ធត់មួយ បណ្តាល​ឱ្យ​មនុស្ស​ ចំនួន​៦នាក់ បានរងរបួសធ្ងន់-ស្រាល ហើយត្រូវគេ​បញ្ជូន​ទៅ​សង្គ្រោះ​ នៅ​មន្ទីរពេទ្យ ឯ​រាជធានីភ្នំពេញភ្លាមៗ។

ជនរងគ្រោះទាំង៦នាក់នៅក្នុងរថយន្ត ត្រូវគេស្គាល់អ្នកបើក​​ឈ្មោះរស់ សាខុន អាយុ​៥៩ឆ្នាំ មានទីលំនៅភូមិត្បូងក្តី ឃុំបាគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងជនរងគ្រោះ៥នាក់ទៀត(ជាកូន និងប្រពន្ធ) មិនបានស្គាល់អត្តសញ្ញាណទេ ព្រោះប​ន្ទាប់​ពី​កើត​ហេតុ ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ​ឯរាជធានីភ្នំពេញ ។

ប្រភពបន្តថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកឡិចស៊ីស RX300មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AH-8108 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ហើយរថភ្លើងធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ដោយ​អ្នកបើករថយន្តខ្វះការប្រុងប្រយ័ត្ន ស្របពេលដែលរថភ្លើងបើកមក ក៏បុកគ្នាយ៉ាងពេញទំហឹងតែម្តង បណ្តាល​អ្នកជិះក្នុងរថយន្តរងរបួសទាំងអស់តែម្តង ហើយរថយន្ត​​រងការខូចខាតយ៉ាងដំណំ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

លើក​ទី​១​នៅ​ស្រុក​ខ្មែរ រថភ្លើង​បុក​រថយន្ត

លើក​ទី​១​នៅ​ស្រុក​ខ្មែរ រថភ្លើង​បុក​រថយន្ត

លើក​ទី​១​នៅ​ស្រុក​ខ្មែរ រថភ្លើង​បុក​រថយន្ត

លើក​ទី​១​នៅ​ស្រុក​ខ្មែរ រថភ្លើង​បុក​រថយន្ត

លើក​ទី​១​នៅ​ស្រុក​ខ្មែរ រថភ្លើង​បុក​រថយន្ត

លើក​ទី​១​នៅ​ស្រុក​ខ្មែរ រថភ្លើង​បុក​រថយន្ត