វិធី​ថែរក្សា “​សម្រស់​ស្បែក​កូន​” ឲ្យ​ស្អាត

វិធី​ថែរក្សា “​សម្រស់​ស្បែក​កូន​” ឲ្យ​ស្អាត

​ការងារ​ជា​ឪពុកម្តាយ ប្រហែល​ជា​ពេលវេលា​មួយ ដែល​មិន​អាច​បំភ្លេចបាន​នោះ​ទេ​។ ឪពុក​ម្តាយ​គ្រប់រូប​តែង​បារម្ភ អំពី​រឿងរ៉ាវ​របស់​កូន មិន​ថា​សុខភាព ការរៀនសូត្រ ឬ​សម្រស់​នោះទេ​។ ដូច្នេះ យើងខ្ញុំ​សូម​លើកយក នូវ​គន្លឹះ​ថ្មី​មួយ ដែល​ទាក់ទង​នឹង​ការថែរក្សា​សម្រស់ និង​ស្បែក​កូន ឲ្យមើល​ទៅ​ស្អាត និង​ស្រស់ថ្លា​។​

ការ​ម៉ាស្សា​ប្រេង​
វា​ជា​រឿង​ល្អ​មួយ បើ​ចង់​ឲ្យ​ស្បែក​កូន​ស្រស់ថ្លា​។ ការ​ម៉ាស្សា​បែបនេះ ត្រូវបាន​គេ​អនុវត្ត​យូរ​មក​ហើយ ពីព្រោះ វា​ពិតជា​ល្អ សម្រាប់​សុខភាព និង​ស្បែក​ខ្លាំងណាស់​។ ប្រេង​អាច​ជួយ​ថែរក្សា និង​ផ្តល់​សំណើម​ដល់​ស្បែក​។​

ងូតទឹក​ឲ្យបាន​គ្រប់គ្រាន់​
កូនក្មេង ត្រូវការ​ងូតទឹក​យ៉ាងតិច​បំផុត ២ ដង គឺ​នៅ​ពេល​ភ្ញាក់​ពី​គេង និង​មុន​ចូល​គេង ដើម្បី​សម្អាត​ធូលី​ដី និង​មេរោគ ដែល​តោង​ជាប់​ខ្លួន​ពេញ​មួយ​ថ្ងៃ​។​

ខាត់​ស្បែក​
ប្រហែលជា​មាន​ឪពុក​ម្តាយ​តិច​ណាស់ ដែល​ធ្វើ​បែប​នេះ ពីព្រោះ វា​ល្អ សម្រាប់​តែ​មនុស្ស​ធំ​ប៉ុនន៉ ប៉ុន្តែ កូនក្មេង​ក៏​អាច​ខាត់​ស្បែក​បានដែរ ពិសេស ពេល​ស្បែក​កូន​គ្រើម ឬ​ស្រអាប់​ខ្លាំង​។ អ្នក​អាច​សាកល្បង​បាន ដោយ​ប្រើ​តែ​របស់​ធម្មជាតិ​ប៉ុន​នោះ ដូចជា ទឹក​ផ្កាកូឡាប ទឹកដោះគោ ឬ​ល្មៀត​ជាដើម​។ ប៉ុន្តែ ត្រូវ​ប្រយ័ត្ន​បន្តិច ពីព្រោះ វា​អាច​អា​លែ​ក​ស៊ី​ស្បែក ដូច្នេះ មុន​នឹង​ប្រើ អ្នក​ត្រូវ​ធ្វើ​តេស្ត​លើ​ស្បែក​ដៃ​បន្តិច ឲ្យ​ច្បាស់លាស់​សិន​។​

ផ្តល់​សំណើម​
វា​ជា​រឿង​ល្អ​បំផុត ដែល​អ្នក​គួរ​ប្រើឡេ​ផ្តល់សំណើម ឲ្យ​កូន​របស់​អ្នក ប៉ុន្តែ គួរតែ​យក​ផលិតផល​ធម្មជាតិ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។