មិន​ចង់ឲ្យ​កូន​ផ្តាសាយ ឪពុក​ម្តាយ​គួរតែ​

មិន​ចង់ឲ្យ​កូន​ផ្តាសាយ ឪពុក​ម្តាយ​គួរតែ​

​គ្មាន​វ៉ាក់សាំង​ណា ដែល​អាច​បង្ការ​ជំងឺ​ផ្តាសាយ បាន ១០០ ភាគរយ​ឡើយ ព្រោះ​តែ​វា​មាន​វីរុស ច្រើន​ប្រភេទ​ខុសៗ​គ្នា​បង្ក​ជំងឺ​នេះ​។ ប៉ុន្តែ អ្នក​អាច​មាន​វិធីសាស្ត្រ​មួយចំនួន ដើម្បី​បន្ថយ​ការឆ្លង​ជំងឺ​នេះ​បាន ដូចជា ៖

  • ​លាងដៃ ៖ លាងដៃ​របស់​កូន ឲ្យបាន​ញឹកញាប់ និង​បង្រៀន​កូន​អ្នក ពី​សារៈសំខាន់​នៃ​ការលាង​សម្អាត​ដៃ​។
  • ​ដុស​លាង​សម្អាត​របស់របរ ៖ ចូរ​ធ្វើយ៉ាងណា​ឲ្យ​ផ្ទះបាយ និង​បន្ទប់​ទឹកស្អាត​ជានិច្ច ជាពិសេស នៅពេល​នរណា​ម្នាក់​ក្នុង​គ្រួសារ មាន​ជំងឺ​ផ្តាសាយ​តែម្តង​។ អ្នក​ក៏​គួរតែ​លាង​សម្អាត តុក្តតា​ក្មេង​លេង​ម្តងម្កាល​ដែរ​។
  • ​ប្រើ​ក្រដាស​ជូ​តមាត់ ៖ ចូរ​ប្រើ​ក្រដាស​ជូ​តមាត់​ជានិច្ច គ្រប់​ពេល​ដែល​អ្នក​កណ្តា​ស់ និង​ក្អក​។ ចូរ​បោះចោល​ក្រដាស​ជូ​តមាត់ ដែល​ប្រើ​ហើយ​ភ្លាម បន្ទាប់មក ចូរ​លាងដៃ​អ្នក​ឲ្យបាន​ប្រុងប្រយ័ត្ន​។
  • ​កុំ​ចែក​របស់​គ្នា​ប្រើ ៖ កុំ​ចែក​កែវ ឬ​សម្ភារៈ​ក្នុង​ផ្ទះបាយ ទៅ​សមាជិក​ផ្សេងៗ​ទៀត ក្នុង​គ្រួសារ​ប្រើ​ឲ្យសោះ​។ ចូរ​ប្រើ​កែវ ឬ​ពែង​ផ្ទាល់ខ្លួន​នៅ​ពេល​អ្នក ឬ​នរណា​ម្នាក់​ផ្សេង​ទៀត​មាន​ជំងឺ​។ យក​ល្អ គួរតែ​មាន​ការសរសេ​រ​ឈ្មោះ លើ​កែវ​ដែល​អ្នក​ប្រើ​ទៅ ទើប​កុំឲ្យ​ច្រឡំ​គ្នា​។
  • ​ចៀសវាង​ការ​នៅ​ជិតស្និទ្ធ ជាមួយ​អ្នកជំងឺ​យូរពេក​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។