ពេល​កូនក្មេង​ក្តៅខ្លួន ត្រូវ​នឹក​គិត ធ្វើ​រឿង​អ្វីខ្លះ​?

ពេល​កូនក្មេង​ក្តៅខ្លួន ត្រូវ​នឹក​គិត ធ្វើ​រឿង​អ្វីខ្លះ​?

​មូលហេតុ​អ្វី​ខ្លះ ដែល​នាំ​ឲ្យ​កូន​អ្នក​ក្តៅខ្លួន​ខ្លាំង​?
•​    ​ការឆ្លង​មេរោគ ដែល​បណ្តាល​មក​ពី​វីរុស គឺជា​មូលហេតុ​ចំបង​។ ការឆ្លង​មេរោគ​វីរុស អាច​បណ្តាល​ឲ្យ​ក្តៅខ្លួន ក្អក រាគ​។​ល​។ ពេលខ្លះ វា​បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ​ផងដែរ​។​
•​    ​ការឆ្លង​មេរោគ ដែល​បណ្តាល​មក​ពី​បាក់តេរី (​មិនសូវ​ញឹកញាប់​នោះទេ​) ប៉ុន្តែ វា​អាច​បង្ក​ជា​ជំងឺ​ធ្ងន់ធ្ងរ ដូចជា ជំងឺ​រលាក​សួត រលាក​តម្រងនោម និង​រលាក​ស្រោម​ខួរក្បាល​ជាដើម​។​
•​    ​ប្រភេទ​ផ្សេង​ទៀត​នៃ​ការ​រលាក​។​

​អឺចឹង ពេល​កូន​ក្តៅខ្លួន​ខ្លាំង ឪពុក​ម្តាយ​គួរ​ធ្វើ​ដូចម្តេច​ខ្លះ​ទៅ​?
•​    ​ប្រញាប់​នាំ​កូន​ទៅ​ពេទ្យ ដើម្បី​ប្រឹក្សា​យោបល់ និង​ទទួល​ការព្យាបាល​ដែល​ត្រឹមត្រូវ​
•​    ​ធ្វើឲ្យ​កូន​មាន​ផា​សុកភាព​
•​    ​រកមើល​សញ្ញា​នៃ​ការខ្វះ​ជាតិ​ទឹក​
•​    ​កុំ​ឲ្យ​កូន​ទៅ​រៀន​
•​    ​យក​ក្រណាត់​ជ្រលក់​ទឹក រួច​ជូត​ខ្លួន​កូន ឲ្យបាន​ញឹកញាប់​
•​    ​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន​
•​    ​ឲ្យ​ថ្នាំ​តាម​វេជ្ជបញ្ជា ឲ្យបាន​ទៀងទាត់ និង​ត្រឹមត្រូវ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។