រឿង​ភាគ​ថ្មី​របស់​ Suzy ​បើក​ឆាក​ខ្លាំង​ជាង “Descendant of the Sun”

ផលិតករ​របស់​រឿង​​ភាគ “Uncontrollably Fond” បាន​ប្រាប់​ថា​រឿង​នេះ​នឹង​ត្រូវ​បាន​ចាក់​ផ្សាយ​នៅ​ប្រទេស​​​ជា​ច្រើន​​ក្នុង​ពេល​តែ​មួយ។

 

រឿង​ភាគ​ថ្មី​របស់​ Suzy ​បើក​ឆាក​ខ្លាំង​ជាង “Descendant of the Sun”

 

ខ្សែ​ភាពយន្ត​ភាគ “Uncontrollably Fond” ដែល​មាន​ការ​ចូល​រួម​សម្ដែង​ពី​តារា​ចម្រៀង​និង​សម្ដែង Suzy និង​តារា​សម្ដែង Kim Woo Bin នឹង​ត្រូវ​បាន​ចាក់​ផ្សាយ​នៅ​ក្នុង​រដូវ​ក្ដៅ​ឆ្នាំ​នេះ។ ខុស​ពី​រឿង​ភាគ​ដទៃ​ទៀត​របស់​កូរ៉េ​ដែល​តែង​តែ​ថត​បណ្ដើរ​ចាក់​ផ្សាយ​បណ្ដើរ​នោះ “Untrollably Fond” ត្រូវ​បាន​ថត​ចប់​សព្វ​គ្រប់​ហើយ​ទើប​ចាក់​ផ្សាយ គឺ​ដូច​នឹង​រឿង “Descendants of the Sun” ដែរ។

 

“Descendants of the Sun” របស់ Song Joongki និង Song Hyekyo បាន​ត្រឹម​តែ​ចាក់​ផ្សាយ​នៅ​២​ប្រទេស​ក្នុង​ពេល​តែ​១​នោះ តែ​រឿង​ភាគ​ថ្មី​របស់​មិត្ត​ស្រី Lee Minho នឹង​ចាក់​ផ្សាយ​ក្នុង​ប្រទេស​ជា​ច្រើន។ ជាក់​ស្ដែង​ផលិតករ​របស់​រឿង​នេះ​បាន​ទម្លាយ​ថា

 

“Uncontrollably Fond” នឹង​ចាក់​ផ្សាយ​ព្រមៗ​នៅ​ក្នុង​បណ្ដា​ប្រទេស​មួយ​ចំនួន​ដូច​ជា ចិន ហុងកុង តៃវ៉ាន់ និង​សហរដ្ឋ​អាមេរិក។ នៅ​ចិន រឿង​នេះ​នឹង​បញ្ចាំង​លើ​គេហទំព័រ Youku Tudou។ នៅ​អាមេរិក​លើ​គេហទំព័រ Dramafever និង​នៅ​លើ​ប៉ុស្តិ៍​ទូរទស្សន៍​ធម្មតា​នៅ​តៃវ៉ាន់​និង​ហុងកុង៕

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖zing