“ទល់លាមក” ដោយសារហេតុអ្វី?

អាការៈទល់លាមក គឺជាបញ្ហា​ទាក់ទិននឹង ចលនាតិចតួចនៃ​ពោះវៀន ធ្វើឲ្យពិបាក​បន្ទោរបង់ និង​ធ្វើឲ្យ​ឈឺក្នុងពេលបន្ទោរបង់។

ពាក់ព័ន្ធនឹងបញ្ហានេះ ខេមបូមេក សូមបង្ហើបប្រាប់​ប្រិយមិត្ត​ ពី​មូលហេតុសាមញ្ញ ដែលជួបញឹកញាប់ នាំឲ្យ​មាន​ការទល់លាមកនេះ៖

1. ការផ្លាស់ប្ដូរបែបបទរស់នៅ ដូចជាទៅលើការធ្វើដំណើរ របបអាហារ ការហាត់ប្រាណ ជាដើម
2. មិនបន្ទោរបង់ ពេលឈឺជុះ
3. មានភាពតានតឹង
4. ទទួលទានអាហរមានកាកសរសៃតិច ឬទទួលទានទឹកតិច​ មិនគ្រប់គ្រាន់
5. ទទួលទាន​ថ្នាំមួយចំនួន ដូចជាថ្នាំបំបាត់ការឈឺចាប់ ថ្នាំបញ្ចុះទឹកនោម ឬថ្នាំបំបាត់ភាពតានតឹង​ជាដើម
6. ទទួលទាន​អាហារបន្ថែមមួយចំនួន ដែលមានជាតិ កាល់ស្យូម ឬជាតិដែក។

អត្ថបទ ៖ Nea
រក្សាសិទ្ធិដោយ ខេមបូមេក


  • “ទល់លាមក” ដោយសារហេតុអ្វី?已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/27  Category:ចំនេះដឹង
Tags: