យ៉ែម សំអូន ៖ កូន​ជា​កម្លាំង​ចិត្ត របស់ប៉ា​

ភ្នំពេញ៖ តារាសម្តែង​ និងចម្រៀង យ៉ែម សំអូន នៅមុននេះបន្តិចថ្ងៃទី២៦ ខែឧសភា ឆ្នាំ​២០១៦ បានបង្ហាញពីទឹកចិត្ត​របស់ខ្លួន ទៅកាន់កូនស្រីសំណព្វ​ ។​

យ៉ែម សំអូន បានសរសេរ នៅលើហ្វេសប៊ុកថា «ពេលវេលា ពិតជាដើរលឿនមែន អនុស្សាវរីយ៍ នៃរូបថតមួយសន្លឹកនេះ ទើបដឹងថា ១១ឆ្នាំ បានកន្លងផុត យ៉ាងឆាប់រហាស់ តែសំរាប់ប៉ាប៉ា កូនគឺជាកូនស្រីតែមួយ គត់របស់ប៉ា​ ហើយក៍ជាកម្លាំង​ចិត្តដ៍ធំរបស់ប៉ា​ ហើយប៉ាប៉ា​ សង្ឃឹមថាយើងទាំងពីរ​នាក់និងតស៊ូរជាមួយគ្នាបាន»។

ការបង្ហាញសារ​យ៉ាងដូច្នោះ ដោយសារតែ យ៉ែន សំអូន នៅ​ឆ្ងាយពីកូនស្រីរបស់ខ្លួន ពោលគឺ មួយនៅឯនាយសមុទ្រ និង​មួយទៀត នៅ​កម្ពុជា ខណៈដែលចំណង ស្នេហារបស់ខ្លួន ជា​មួយ យ៉ាន លីនដា ត្រូវបានបញ្ចប់ ទាំងតក់ក្រហល់នោះ៕​

ប្រភព ៖
ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកថា កាលពីលើកមុន លោក យ៉ែម សំអូន បានពោលពាក្យផ្អែមល្ហែម រំលេចចេញពីបេះដូងក្តី ស្រលាញ់របស់លោក ក្នុងនាមជាឪពុកប្រាប់ទៅ ដល់កូនស្រីបណ្តូលចិត្តថា លោកស្រលាញ់ កូនប្រៀបដូចជាដុំពេជ្រ ,កែវភ្នែក និងជាជីវិត របស់លោក និយាយជារួមលោក ពិតជាសំណាងណាស់ ដែលមានកូនស្រីម្នាក់នេះ ជាកូនពិតជាអស្ចារ្យ និងមានមោទនភាព ខ្លាំងណាស់ ។

តាមរយៈសារដែល តារាសម្តែង និងជាតារាបង្ហាញម៉ូដ លោក យ៉ែម សំអូន បានបង្ហោះបានសរសេររៀបរាប់ ពីអារម្មណ៍ស្រលាញ់ នឹករលឹកកូនស្រីដែលនៅ ឯនាយសមុទ្រដោយភ្ជាប់ មកជាមួយវីដេអូ ដែលមានរយៈពេល ជិត៦នាទីថា « ថ្ងៃនេះជាថ្ងៃពិសេសរបស់ កូនស្រីតែមួយសំណប់ចិត្តខ្ញុំ យ៉ែម វិរូនីខា _សំអូន វិថាណា គំរប់ខួប១៥ ឆ្នាំ ហើយមានអារម្មណ៍ខ្លួនឯង រៀងចាស់បន្តិចទៀតដែរ តែអ្វីរឹតតែអស្ចារ្យជាងនេះ មោទនភាពរបស់ខ្ញុំក្នុងនាម ជាឪពុកមួយរូប ពិតជារំភើបស្ទើរតែ និងពាក្យពេជ្រ អ្វីយករៀបរាប់ពុំបានឡើយ ឆ្លងកាត់ពេលវេលា យ៉ាងយូ កូនគឺមនុស្ស ដែលអាចនិយាយបានថា មហាអស្ចារ្យ កូនផ្ដល់ឲ្យឪពុកច្រើនលើសលប់ ដែលប៉ាមិនអាចកាត់ថ្លៃបាន ប៉ាចង់ប្រាប់កូនថា កូនស្រីគឺជាដុំពេជ្រ ជាកែវភ្នែកទាំងគូ និងជាជីវិតរបស់ ប៉ាៗ សូមសងកូនប៉ាវិញគ្រប់យ៉ាង ហើយនៅថ្ងែពិសរសរបស់កូន ប៉ាសូមជូនពរកូនជួបតែសេចក្ដីសុខ សំរេចអ្វីបានដូចបំណង និងមានសុភមង្គលនៅក្នុងជីវិត ប៉ាស្រឡាញ់កូន មហាលើសពីពាក្យថាស្រឡាញ់ » ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload