ជើងខ្លាំងទាំង៥របស់កម្ពុជា ប៉ះអ្នកប្រយុទ្ធរបស់ថៃ នៅ ASEAN Fight ថ្ងៃសុក្រនេះ

កីឡាករជើងខ្លាំងរបស់កម្ពុជាចំនួន៥នាក់ រួមមាន អ៊ុង វិរៈ, ម៉ឺន សុភា, ឡុង សុវណ្ណឌឿន, សារឿន ច័ន្ទ និង ហ៊ឹម សេរី នឹងត្រូវប្រកួតជាមួយអ្នកប្រយុទ្ធរបស់ថៃ ក្នុងព្រឹត្តិការណ៍ ASEAN Fight នៅលើទឹកដីខេត្តស៊ីសាកេត ប្រទេសថៃ ចាប់ពីរសៀលម៉ោង៣ ដល់ម៉ោង៥ ថ្ងៃសុក្រនេះ។
ft
ការជួបគ្នារវាងកីឡាករខ្លាំងរបស់កម្ពុជា និងថៃ ក្នុងការប្រកួតនេះ កំពុងតែធ្វើឲ្យអ្នកនិយមចូលចិត្តមើលការប្រដាល់ទាំងនៅប្រទេសថៃ និងកម្ពុជា ចាប់អារម្មណ៍យ៉ាងខ្លាំង ហើយទូរទស្សន៍ក្នុងស្រុក CTN ក៏នឹងធ្វើការផ្សាយបន្តផ្ទាល់ពីសកម្មភាពនៃការប្រកួតដ៏អស្ចារ្យនេះផងដែរ។

បើទោះបីជាការប្រកួតនេះ ត្រូវបានគេដាក់ឈ្មោះថា ASEAN Fight ដោយសារមានអ្នកប្រដាល់មកពីប្រទេសមួយចំនួនទៀតមកប្រកួតជាមួយអ្នកប្រយុទ្ធរបស់ថៃ ក្នុងព្រឹត្តិការណ៍នេះដែរ ប៉ុន្តែចំពោះលោក ម៉ា សេរី ប្រធានគ្រប់គ្រងកីឡានៅ CTN និងCNC ដែលជាអ្នកដឹកកីឡាករ ទៅចូលរួមការប្រកួតនេះ បានហៅការប្រកួតនេះថា ជាការប្រកួតគ្នារវាងអ្នកចំបាំងក្រុងអង្គរ និងអ្នកចំបាំងក្រុងស្យាម។
mm2
mm3
បើតាមរូបភាពផ្គូផ្គង និងប្រវត្តិរបស់កីឡាករថៃ ដែលត្រូវដាក់ឲ្យប្រកួតជាមួយជើងខ្លាំងរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍ ASEAN Fight នេះគឺសុទ្ធតែជាជើងខ្លាំង ហើយមានអ្នកខ្លះក៏ធ្លាប់មកបង្ហាញភាពខ្លាំងនៅកម្ពុជាផងដែរ ពិសេសកីឡាករ Chok Chai ដែលជាគូប្រកួតរបស់ ឡុង សុវណ្ណឌឿន ដោយគ្នាម្នាក់នេះធ្លាប់ឈ្នះខ្សែក្រវាត់គោជល់ នៅលើសង្វៀនស៊ីធីន ហើយក៏ធ្លាប់ផ្តួលកីឡាករកម្ពុជាជាច្រើនមកផងដែរ។

តាមព័ត៌មាន ដែលលោក ម៉ា សេរី បានបង្ហោះជានៅលើហ្វេសប៊ុក( Ma Serey) របស់លោកគឺការប្រកួតនេះ ត្រូថធ្វើឡើងតែ៣ទឹកប៉ុណ្ណោះ ហេតុនេះលទ្ធផលចាញ់ឈ្នះ វានឹងបង្ហាញឲ្យឃើញពីការប្រកួតដ៏គួរចាប់អារម្មណ៍ជាមិនខានឡើយ៕
mm4
mm5
mm6
mm7