Liverpool បង្វែរការចាប់អារម្មណ៍ទៅលើ Mene ក្រោយបរាជ័យក្នុងការនាំយក Gotze

ក្លិប Liverpool កំពុងតែពិចារណាទៅលើការផ្ទេរមួយសម្រាប់ខ្សែប្រយុទ្ធ Sadio Mane របស់ក្លិប Southampton ក្រោយពីក្តីសង្ឃឹមរបស់ពួកគេក្នុងការបញ្ចុះបញ្ចូលឲ្យខ្សែបម្រើ Mario Gotze ទៅកាន់កីឡដ្ឋា Anfield កំពុងតែស្ថិតនៅទ្រឹង។ Mane ត្រូវបានរំពឹងទុកថា នឹងក្លាយជាគោលដៅមួយសម្រាប់ក្លិប Manchester United និង Tottenham Hotspur នៅរដូវក្តៅនេះ ក្រោយពីជួបរដូវកាលប្រកបដោយផ្លែផ្កាមួយផ្សេងទៀតនៅកីឡដ្ឋាន St Mary’s។
mane
បើទោះបីត្រូវបានមើលរំលងដោយលោកគ្រូបង្វឹក Ronald Koeman កាលពីខែមករា ស្របពេលមានការលើកឡើងពីការផ្ទេរមួយទៅកាន់កីឡដ្ឋាន Old Traffor និងការមិនអាចរកគ្រាប់បាល់បញ្ចូលទីសោះក្នុងរយៈពេល៤ខែ ខ្សែប្រយុទ្ធវ័យ២៤ឆ្នាំរូបនេះ បានបញ្ចប់យុទ្ធនាការបស់ខ្លួនក្នុងនាមជាអ្នករកគ្រាប់បាល់នាំមុខគេរបស់ក្រុមជាមួយនឹងការរកបាន១៥គ្រាប់រាល់យុទ្ធនាការទាំងអស់។

ខ្សែប្រយុទ្ធអន្តរជាតិសេណេហ្គាល់រូបនេះ កំពុងតែផ្តល់ការចាប់អារម្មណ៍ដល់លោក Jurgen Klopp ដែលកំពុងតែស្ថិតក្នុងទីផ្សារដើម្បីស្វែងរកខ្សែប្រយុទ្ធម្នាក់ដែលដែលស័ក្តិសមនឹងការប្រកួរបស់លោកនៅឯក្លិប Liverpool ហើយលោកធ្លាប់បានសង្ឃឹមថា នឹងអាចចុះហត្ថលេខាជាមួយនឹង Gotze ពីក្លិប Bayern Munich ក្នុងតម្លៃខ្លួនប្រមាណជា២០លានផោន (ស្មើនឹង២៩,៩៣លានដុល្លារអាមេរិក)។ ក្លិប Liverpool បានជឿជាក់ក្នុងការបំពេញការព្រមព្រៀងគ្នាមួយសម្រាប់សមាជិកឈ្នះពាន World Cup របស់អាល្លឺម៉ង់រូបនេះ នៅមុនពេលរូបគេបានផ្លាស់ប្តូរភ្នាក់ងាររបស់គេ និងបានប្រកាសកាលពីសប្តាហ៍នេះ រូបគេមានបំណងប្រជែងយកកៅអីរបស់គេនៅឯក្លិប Bayern ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹកថ្មី Carlo Ancelotti៕

ប្រភព័ត៌មាន៖ The Guardian