Atletico សម្លឹងរកការបង្កើតប្រវត្តិសាស្ត្រថ្មីពេលជួប Real ថ្ងៃសៅរ៍នេះ

ក្រុមយក្សរបស់ទីក្រុងម៉ាឌ្រីដពីរគឺ Atletico Madrid និង Real Madrid នឹងត្រូវប៉ះគ្នាជាលើកទី២ក្នុងរយៈពេលបីឆ្នាំក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ នារាត្រីថ្ងៃសៅរ៍ និងជាលើកទី១៨ បើគិតចាប់តាំងពីរាត្រីប្រកួតក្រោមតំណក់ទឹកភ្លៀងកាលពីខែតុលា ឆ្នាំ២០១២ ដែលនៅពេលនោះការប្រជែងរវាងក្លិបទាំងពីរបានស្ថិតក្នុងកម្រិតយ៉ាងស្វិតស្វាញ។
Atletico
ក្នុងចំណោមការជួបគ្នា១៧លើក ក្រុម Atletico បានឈ្នះ៧លើក និងរងបរាជ័យតែមួយលើកគត់ ក្នុងនោះរាប់បញ្ចូលទាំងការរងបរាជ័យតែមួយលើកក្នុងចំណោមការប្រកួត១០លើក ចាប់តាំងពីការជួបគ្នាក្នុងការប្រកួត Champions League វគ្គផ្តាច់ព្រ័ត្រជាលើកទីមួយរបស់ពួកគេក្នុងទីក្រុង Lisbon កាលពីរយៈពេល២ឆ្នាំមុនផងដែរ។ ប៉ុន្តែ ការប្រកួតនោះបន្តបង្ហាញពីការប្រជែងគ្នាយ៉ាងស្វិតស្វាញដើម្បីស្វែងរកទីតាំងរបស់ក្រុម Real និង Atletico នៅទ្វីបអឺរ៉ុប។

ការចំអកផ្សេងៗសំណាក់អ្នកគាំទ្ររបស់ក្រុម Real Madrid បានកើតឡើង ក្រោយពីក្រុម Atletico មិនស្គាល់ជ័យជម្នះសោះក្នុងការប្រកួតរវាងក្រុមស្ថិតក្នុងទីក្រុងតែមួយនេះ ក្នុងចំណោមការជួបគ្នា២៥លើក និងក្នុងរយៈពេល២៤ឆ្នាំចាប់ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០១៣។ នៅពេលដែលក្រុម Atletico បានកត់ត្រាជ័យជម្នះជាលើកទីមួយ ពួកគេបានបំពេញការសងសិកយ៉ាងកក់ក្តៅតាមរយៈការឈ្នះពាន Copa del Rey វគ្គផ្តាច់ព្រ័ត្រលើទឹកដីរបស់ក្រុម Real គឺ Santiago Bernabeu។ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំ២០១៤ ក្រុម Atletico របស់លោក Simeone ត្រូវការត្រឹមតែប៉ុន្មានវិនាទីទៀតប៉ុណ្ណោះដើម្បីឈ្នះពាន Champions League ជាលើកទីមួយរបស់ពួកគេនៅរដ្ឋធានីរបស់ព័រទុយហ្គាល់ នៅមុនពេលការរកគ្រាប់បាល់តាមស្មើនៅនាទីបន្ថែមរបស់ខ្សែការពារ Sergio Ramos បានធ្វើឲ្យការប្រកួតនេះឈានដល់នាទីបន្ថែម១៥នាទីពីរដង ខណៈក្រុម Real បានវាយបកដើម្បីឈ្នះ ៤-១ ដើម្បីលើកពានកំពូលអឺរ៉ុបជាលើកទី១០។ ការប្រកួតនៅថ្ងៃសៅរ៍នេះនឹងចាប់ផ្តើមនៅម៉ោង១:៤៥ទៀបភ្លឺ (ម៉ោងនៅកម្ពុជា)៕

ការជួបគ្នា៣លើកចុងក្រោយរវាងក្រុមទាំងពីរ
27.02.16 Real Madrid 0-1 Atl. Madrid
05.10.15 Atl. Madrid 1-1 Real Madrid
23.04.15 Real Madrid 1-0 Atl. Madrid