ប្រវត្តិខ្លីៗរបស់ក្រុមជម្រើសជាតិឆែក ក្នុងដំណើរឆ្ពោះទៅកាន់ Euro ឆ្នាំ២០១៦

ក្រុមបាល់ទាត់ជម្រើសជាតិសាធារណរដ្ឋឆែក មានកំណត់ត្រាដ៏គួរឲ្យកត់សម្គាល់ក្នុងព្រឹត្តិការណ៍ Euro បើគិតចាប់តាំងពីបែកចេញពីប្រទេសឆេកូស្លូវ៉ាគី ខណៈដែលពួកគេមិនធ្លាប់បានខកខានក្នុងការឈ្នះកៅអីទៅលេងក្នុងជុំផ្តាច់ព្រ័ត្រសោះ។ ពួកគេបានបញ្ចប់ក្នុងនាមជាក្រុមជើងឯករងក្នុង Euro ឆ្នាំ១៩៩៦ ក្នុងប្រទេសអង់គ្លេស ហើយពួកគេក៏បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ក្នុងឆ្នាំ២០០៤ នៅព័រទុយហ្គាល់ ផងដែរ។
czech
ក្រុមជម្រើសជាតិឆែក បានឈ្នះកៅអីដើម្បីធ្វើការបង្ហាញខ្លួនក្នុងយុទ្ធនាការប្រចាំទ្វីបជុំផ្តាច់ព្រ័ត្រជាលើកទី៦របស់ពួកគេតាមរយៈការដណ្តើមបានចំណាត់ថ្នាក់លេខ១ក្នុងយុទ្ធនាការជម្រុះពូល A ក្រោយពីដណ្តើមបានជ័យជម្នះ៧លើក ស្មើ១លើក និងចាញ់២លើកពីការប្រកួតជម្រុះទាំង១០លើក។ ប៉ុន្តែ ការឈ្នះកៅអីទៅរបស់ពួកគេបានពឹងផ្អែកស្ទើរតែទាំងស្រុងទៅលើតំបន់ប្រយុទ្ធដ៏មុតស្រួចរបស់ពួកគេ ក្រោយពីមិនបានការពារមិនឲ្យមានគ្រាប់បាល់ចូលទីរបស់ខ្លួនសោះសូម្បីតែមួយលើកក្នុងយុទ្ធនាការជម្រុះ។

ក្រុមជម្រើសជាតិឆែក ស្ថិតក្នុងពូល D សម្រាប់ព្រឹត្តិការណ៍ Euro ឆ្នាំ២០១៦ ហើយប្រសិនបើពួកគេចង់ឈានទៅប្រកួតវគ្គ១៦ក្រុមចុងក្រោយ ពួកគេចាំបាច់ត្រូវតែយកឈ្នះលើក្រុមបាល់ទាត់ជម្រើសជាតិក្រូអាស៊ី អេស្ប៉ាញ និងតួកគី។ អ្នកចាំទី Petr Cech នឹងក្លាយជាកីឡាករដ៏សំខាន់ក្នុងក្រុមរបស់ពួកគេ ហើយអ្នកចាំទីរបស់ក្លិប Arsenal រូបនេះ នឹងបំបែកកំណត់ត្រានៃការបង្ហាញខ្លួនសម្រាប់ប្រទេសរបស់គេ នៅពេលដែលរូបគេចូលលេងក្នុងការប្រកួតបើកឆាករបស់ពួកគេ។ ក្រុមជម្រើសជាតិសាធារណរដ្ឋឆែក នឹងត្រូវធ្វើការប្រកួតលើកទីមួយក្នុងពូលនេះ ជាមួយនឹងក្រុមម្ចាស់ការពារតំណែងជើងឯកអេស្បាញ នាថ្ងៃទី១៣ ខែមិថុនា នៅកីឡដ្ឋាន Municipal ក្នុងទីក្រុង Toulouse៕