សុបិន្ត១០យ៉ាងដែលអ្នកមិនគួរព្រងើយកន្តើយ

អស់រយះពេលជាយូរណាស់មកហើយដែលយើងភ្ញាក់ផ្អើលដោយសារក្តីសុបិន្តនិងអត្ថន័យរបស់វា។ នៅចុងសតវត្សទី១០នេះ អ្នកជំនាញចិត្តវិទ្យា Carl Jung បានគេស្គាល់ថា ល្អបំផុតសម្រាប់ ការ archetypes និងសមូហភាព សន្លប់ បានចាប់ផ្តើមរួមបញ្ចូលការមើលលើសុបិន្តដែលជាការមមើល ស្រមើស្រមៃក្នុងពិភពអារម្មណ៍។ ទោះបីជាយ៉ាងណាក៏ដោយ មានវិទ្យាសាស្ត្រមួយដែលនៅពីក្រោយការគេង។ ក្រុមស្រាវជ្រាវមួយនៃអ្នកវិទ្យាសាស្រ្តនៅមន្ទីរពិសោធន៍ ATR នៅទីក្រុងក្យូតូ ប្រទេសជប៉ុន បានរកឃើញការស្កេនខួរក្បាលដែលបង្ហាញពីរូបភាពដែលមានក្នុងក្តីសុបិន្ត។ ពួកគេបានសរុបថាយើងសំលឹងមើលសុបិន្តរបស់យើងក្នុងលក្ខណៈដូចគ្នាដែលយើងមើលពិភពលោកនៅពេលដែលយើងភ្ញាក់ដែរ។ដើម្បីវិភាគសុបិន្ត យើងគួរសិក្សាពីរបៀបចូលរួមក្នុងសកម្មភាពប្រចាំថ្ងៃ។ តើសុបិន្តជាសកម្មភាពសារឡើងវិញពីអ្វីដែលយើងបានធ្វើនៅពេលថ្ងៃមែនទេ? តើសញ្ញានៃសុបិន្តទាំងនេះមានន័យយ៉ាងម៉េច? តើយើងអាចបកប្រែ និងវិភាគពីសារដែលចង់បង្ហាញយើងដោយរបៀបណា?នេះជាសុបិន្ត១០យ៉ាងដែលអ្នកមិនគួរព្រងើយកន្តើយ

១. ការហោះហើរ
សុបិន្តឃើញការហោះហើរ តែងតែបង្ហាញពីតំរូវការក្នុងការសំរេចមហិច្ឆតា។ តើអ្នកនឹងទៅណា? តើអ្នកទៅដោយរបៀបណា? តើអ្នកមានបញ្ហាដែលត្រូវស្វែងរកក្នុងជីវិតអ្នកដែរទេ? សុបិន្តឃើញការហោះ អាចធ្វើអោយយើងហត់ពេលភ្ញាក់។មានអារម្មណ៍សេរីភាព និងអាចធ្វើអ្វីដែលយើងចង់បានតាមវិធីរបស់យើង។

២. ទឹកធ្លាក់
នៅពេលយើងសុបិន្តឃើញទឹកវាជាសារបង្ហាញអារម្មណ៍ក្នុងចិត្ត។ ទឹកជាសញ្ញានៃភាពស្អាត និងបរិសុទ្ធ។ សុបិន្តឃើញទឹកជាពរដ៏ល្អបំផុត។ វាតំណាងអោយការចាប់ផ្តើមថ្មីដែលរឿងចាស់ត្រូវបានលាងសំអាតដោយទឹក។ប្រសិនបើញអ្នកឃើញទឹកធ្លាក់ក្នុងសុបិន្តអ្នក សួរខ្លួនឯងនូវសំនួរទាំងនេះ៖ តើទឹកធ្លាក់តូច ឬធំ?តើអ្នកប្រឈមមុខនឹងសុបិន្តរបស់អ្នកយ៉ាងម៉េច? តើទឹកធ្លាក់ក្នុងព្រៃងងឹត ឬនៅឆ្នេរស្អាត?

៣.ធ្មេញ
សុបិន្តឃើញធ្មេញជារឿងធម្មតា។ មិនមែនរាល់សុបិន្តពីធ្មេញទាំងអស់សុទ្ធជាសញ្ញានៃជំងឺទេ។ ការដកធ្មេញជាសញ្ញាដែលត្រូវចេញក្រៅ ខណៈដែលការទុកធ្មេញរលួយជាការបៀមទុកការភ័យខ្លាច និងព្រួយបារម្ភ។ ការសុបិន្តថាបាក់ធ្មេញជាសុបិន្តដែលទាក់ទងនឹងធ្មេញដែលកើតឡើងញឹកញាប់។ វាបង្ហាញការចូលមកនូវស្ថានភាពថ្មីដែលអាចបង្កភាពតានតឹង ការងារថ្មី ភាពភ័យខ្លាចនូវការបាត់បង់ ខ្វះថាមពល ក្នុងទំនាក់ទំនងស្នេហា ឬការកុហកដែលលាក់ទុក។ ប្រសិនបើអ្នកឃើញធ្មេញក្នុងសុបិន្ត សួរខ្លួនឯងថា៖តើអ្នកមានអារម្មណ៍យ៉ាងម៉េចចំពោះធ្មេញអ្នក? យើងប្រើធ្មេញដើម្បីចិញ្ចឹមរូបរាងកាយ។ តើជីវិតយើងនឹងត្រូវរស់នៅដោយរបៀបណា?

៤. ការស្លាប់
សុបិន្តឃើញការស្លាប់គឺជារឿងធម្មតាដែលមនុស្សភាគច្រើនមាន។ អារម្មណ៍តក់ស្លុត ដែលសុបិន្តឃើញការស្លាប់ជាធម្មតាបង្ហាញពីការបញ្ចប់អ្វីមួយ។ ការស្លាប់ការបញ្ឈប់អារម្មណ៍ផ្នែកណាមួយ។ វាមានដូចជាការបញ្ចប់ភាពតានតឹង និងកំហឹង។ ការស្លាប់របស់ស្ថានភាពណាមួយ។ វាអាចជាការស្លាប់គំនិតមួយ ហើយកើតឡើងនូវគំនិតថ្មីមួយទៀត។ ការសុបិន្តឃើញការស្លាប់អាចជាទិដ្ឋភាពនៃការងារដែលផ្លាស់ប្តូរប៉ះពាល់ដល់ផ្លូវអារម្មណ៍។ប្រសិនបើអ្នកឃើញពីការស្លាប់ក្នុងសុបិន្ត សួរខ្លួនឯងថា៖ តើអ្នកដែលស្លាប់នោះជានរណា នៅឯណា? តើវាជាអ្នកដែលអ្នកស្រលាញ់មែនទេ? សុបិន្តនេះអាចជាការបង្ហាញពីការបែកបាក់ស្នេហាដែលអ្នកព្យាយាមថែរក្សាផងដែរ

៥. មានផ្ទៃពោះ
សុបិន្តឃើញមានផ្ទៃពោះជាសញ្ញានៃការរីកចំរើន និងលូតលាស់ដ៏ធំមួយ។ វាអាចជាគំរោងថ្ងៃអនាគត និងបំនងប្រថ្នាជាដើម។ប្រសិនបើអ្នកឃើញថាមានផ្ទៃពោះក្នុងសុបិន្តរបស់អ្នក ចូរសួរខ្លួនឯងថា៖ តើអ្នកកំពុងនឹងព្យាយាមបង្កើតអ្វី? តើមានការផ្លាស់ប្តូរក្នុងជីវិតរបស់អ្នកពេលថ្ងៃដែរឬទេ? តើអាចទៅរួចទេដែលអ្នកមានផ្ទៃពោះមែន? សុបិន្តថាមានផ្ទៃពោះ អាចជារឿងដ៏ល្អនៃសំរាប់ការងារ និងទំនាក់ទំនងស្នេហា។

៦. ផ្ទះ
សុបិន្តឃើញផ្ទះជាសញ្ញានៃខ្លូនឯង និងភាពខុសប្លែកដែលទាក់ទងនឹងអត្តចរិក។ វាអាស្រ័យលើប្រភេទនៃផ្ទះនិងបន្ទប់ដែលអាចបកប្រែក្នុងន័យផ្សេងគ្នា។ ផ្ទះសំដៅលើសេចក្តីសុខ និងសុវត្ថិភាព។ ធ្នើ ជានិមិត្តរូបនៃការចងចាំដែលបានលាក់ទុក , ខណៈពេលដែល បន្ទប់ក្រោមដីមួយ អាចមានន័យថា វិចារណញាណ និងគំនិតដែលមិនដឹងខ្លួន។ប្រសិនបើអ្នកសុបិន្តឃើញផ្ទះ ចូរសួរខ្លួនឯងថា៖ តើអ្នកមើលថែរាងកាយបានល្អទេ? តើអ្នកយល់ឃើញខ្លួនឯងបែបណាក្នុងពិភពលោកនេះ?

៧.ប្រាក់
សុបិន្តឃើញប្រាក់អាចជានាំអោយយើងទទួលបានលាបសំណាង។ សុបិន្តឃើញប្រាក់គឺជាសំណាង និងទទូលបានតំលៃសំរាប់ខ្លួនឯង។ ការឈ្នះឆ្នោតជាសញ្ញានៃការផ្លាស់ប្តូររបៀបរស់នៅខណៈដែលការអោយប្រាក់ជាការភ័យខ្លាចនៃការបាត់បង់។ ការសុបិន្តឃើញប្រាក់គឺទាក់ទងនឹងអារម្មណ៍ដែលឆ្ពោះទៅកាន់ភាពរុងរឿងនិងមានបាន។ស្ថេរភាពហិរញ្ញវត្ថុ ឬការបាត់បង់គឺជានិច្ចកាលជាកត្តានាំអោយមានភាពតានតឹងក្នុងជីវិត។ ប្រសិនបើអ្នកសុបិន្តឃើញប្រាក់ សួរខ្លួនឯងថា៖ តើអ្នកទើបតែបាត់បង់ការងារមែនទេ? តើអ្នកមានជាប់បំណុលទេ? តើអ្នកនឹងធ្វើអ្វីបើអ្នកឈ្នះឆ្នោត? ទំនាក់ទំនងហិរញ្ញវត្ថុគឺជាបញ្ហាដែលស្ថិតក្នុងចិត្ត។ ប្រាក់ជាលំហូរនៃជីវិត។

៨. ការផិតក្បត់
ការសុបិន្តឃើញការភិតក្បត់ ជាសញ្ញានៃចំនង់ផ្លូវភេទ និងត្រូវបានអាក់ខាន។ សុបិន្តទាំងនេះអាចនាំមកនូវភាពកណ្តោចកណ្តែង និងភ័យខ្លាច បញ្ហាគុណតំលៃផ្ទាល់ខ្លួន និងការមិនដឹងពីបញ្ហាដែលកើតឡើងរវាងទំនាក់ទំនងស្នេហា។ប្រសិនបើការផិតក្បត់លេចឡើងក្នុងសុបិន្តរបស់អ្នក សួរខ្លួនឯងថា៖ តើអ្នកខ្លាចការបាត់បង់អ្នកជាទីស្រលាញ់មែនទេ? តើអ្នកមិនសប្បាយចិត្តជាមួយស្នេហាអ្នកមែនទេ? តើអ្នកមានអារម្មណ៍យ៉ាងម៉េចចំពោះរាងកាយ និងចំណង់របស់អ្នក?៩. ភ្លើងសុបិន្តពីភ្លើងអាចមានអត្ថន័យមួយចំនួនដោយផ្អែកលើសាច់រឿងនៃសុបិន្ត។ ការឃើញភ្លើងឆេះពីចំងាយជាសញ្ញានៃបំណងប្រថ្នា និងការឆ្ពោះទៅរក ខណៈដែលភ្លើងឆេះវាជាការព្រមានថាជាសកម្មភាពដែលមានហនីភ័យ។ ប្រសិនបើអ្នកសុបិន្តឃើញភ្លើងកំពុងចាប់ផ្តើមឆេះ វាជាសញ្ញានៃកំហឹង ដែលនឹងត្រូវបង្ក្រាប។ចូរសួរខ្លួនឯងថា៖ តើអ្នកគេចពីស្ថានភាពគ្រោះថ្នាក់រួចដែរឬទេ? តើអ្នកចំណាយពេលប៉ុន្មានពន្លត់ភ្លើង?

សុបិន្ត១០យ៉ាងដែលអ្នកមិនគួរព្រងើយកន្តើយ

១០.ស្រាតអត់សំលៀកបំពាក់
ការសុបិន្តឃើញស្រាតជារឿងធម្មតា។ វាទាក់ទងនឹងភាពភ័យខ្លាចការប៉ះពាល់។ ប្រសិនបើសុបិន្តពីនរណាម្នាក់ស្រាតវាជាសញ្ញា ការពិតដែលលាតត្រដាង នៃស្ថានភាពឬអំពើខុសច្បាប់អ្វីមួយ។ វាអាចមានន័យថាខ្វះការគោរព។ ការស្រាតគ្មានសំលៀកបំពាក់ជាការដែលទទួលយកគុណសម្បត្តិ និងភាពមិនល្អឥតខ្ជោះ។ គ្រាន់តែហេតុការដែលអ្នកជួបពេលថ្ងៃវាប៉ះពាល់ដល់ខ្លួនអ្នក។ ប្រសិនបើអ្នកស្រាតមិនមានសំលៀកបំពាក់ក្នុងសុបិន្តរបស់អ្នក ចូរសូរខ្លួនឯងថា៖តើអ្នកខ្លាចថាគេនឹងដឹងថាអ្នកជានរណាមែនទេ? តើអ្នកកំពុងលាក់បាំងខ្លួនឯងមែនទេ?សុបិន្តតំណាងអោយឆាកជីវិតរបស់យើងដែលអាចត្រូវបានវិភាគចេញជាច្រើនយ៉ាង ហើយអ្នកសុបិន្តជាមនុស្សតែមួយគត់ដែលអាចរកឃើញថាអារម្មណ៍ពិតទាក់ទងនឹងសុបិន្តនោះ។ មានសំនើរពីរបីទាក់ទងការមើលឃើញនៅពេលយប់ ក្នុងចិត្ត និងអារម្មណ៍ដែលពាក់ព័ន្ធ និងរបៀបយល់ឃើញថា ខ្លួនឯងបានធ្វើអ្វីក្នុងអំឡុងពេល នៃការគេង របស់យើង។ចិត្តនឹងព្យាយាមកំនត់នូវរូបភាពខ្លីៗដែលជាអារម្មណ៍ដែលសំដែងចេញ។ ភាពអន្ទះសារ រីករាយ អាចផ្លាស់ប្តូរការគេងរបស់យើង។ វាអាស្រ័យលើយើងដែលការពិតដឹងថាយើងកំពុងតែធ្វើអ្វី។“ក្តីសុបិន្ត គឺបង្ហាញពីរឿងផ្សេងៗដែលយើងមិនដឹង និងមិនយល់” Carl Jung លើកឡើង៕

ប្រភព៖ whatsupkhmer

អ្នកនឹងចូលចិត្ត

  • សុបិន្ត១០យ៉ាងដែលអ្នកមិនគួរព្រងើយកន្តើយ已关闭评论
  • 39 views
  • Hide Sidebar
    A+
Publish on:2016/05/27  Category:ចំនេះដឹង
Tags: