វិធីងាយៗដែលអាច ជួយអោយផ្ទះរបស់អ្នក មានក្លិនក្រអូបបានយូរ

បងៗស្ត្រីមេផ្ទះគ្រប់រូបតែងប្រាថ្នា ចង់អោយផ្ទះមានក្លិនក្រអូប ហើយមានសោភ៏ណ្ឌភាពជានិច្ច។ ប៉ុន្តែការរៀបចំអោយមាន សណ្តាប់ធ្នាប់គ្រប់ពេលវេលា នោះមិនមែនជារឿងងាយទេ ព្រោះថាពេលខ្លះតាមផ្ទះនីមួយៗ រមែងមានក្មេងតូចដែលអាចធ្វើអោយ ប្រឡាក់នេះប្រឡាក់នោះ ក៏ដូចជាកំពុបភេសជ្ជៈជាដើម។ ដូចគ្នាផងដែរបើអ្នកជ្រើស ទិញទឹកជូតក្រអូបតាមទីផ្សារ វាអាចមានតម្លៃថ្លៃ ហើយមិនប្រាកដថាបានស្អាត ដូចចិត្តរឺក៏យ៉ាងណា។ ដូចនេះសូមអានពីវិធីធ្វើ ទឹកសម្អាតការ៉ូងាយៗខាងក្រោមនេះ៖

គ្រឿងផ្សំ៖
•    ម្សៅបេកឃីងសូដា (baking soda)
•    ទឹកក្រអូបសម្រាប់ជម្រះសំលៀកបំពាក់
•    ទឹកក្តៅ

រឿងដំបូងដែលអ្នកត្រូវធ្វើនោះ គឺគ្រាន់តែលាយរូបមន្តទាំង៣ខាងលើបញ្ចូលគ្នា។ អ្វីដែលពិសេសដែលអាចធ្វើអោយ ផ្ទះរបស់អ្នកមានក្លិនក្រអូបបានយូរនោះ គឺដោយសារទឹកក្រអូប ព្រោះថាវាជាអ្នកជំនាញខាងផ្តល់ក្លិន ថ្វេរដងដែលអាចធានាថា នឹងជាប់ក្លិនដល់ទៅ៣ខែឯណោះ។ ចំនែកឯម្សៅបេកឃីងសូដាជាអ្នកជំនាញ ខាងផ្តល់ពន្លឺចែងចាំង។ កុំភ្លេចសាកល្បងទាំងអស់គ្នាណាបងៗ៕

ប្រភព៖ whatsupkhmer

អ្នកនឹងចូលចិត្ត

  • វិធីងាយៗដែលអាច ជួយអោយផ្ទះរបស់អ្នក មានក្លិនក្រអូបបានយូរ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/27  Category:ចំនេះដឹង
Tags: