Galaxy C5 ចេញ​ជា​ផ្លូវ​ការ​ កម្លាំង​ខ្លាំង ​តែ​​តម្លៃ​ធូរថ្លៃ

ទី​បំផុត​ទូរសព្ទ​​ម៉ូដែល​ចុង​ក្រោយ​របស់​ក្រុមហ៊ុន​ Samsung បាន​បង្ហាញ​រូបរាង​ជា​ផ្លូវ​ការ​ ដែល​ឃើញ​ថា​មិន​ខុស​គ្នា​ពី​រូបរាង​​បែក​ធ្លាយ​​កន្លង​មក​ឡើយ។

 

Galaxy C5 ចេញ​ជា​ផ្លូវ​ការ​ កម្លាំង​ខ្លាំង ​តែ​​តម្លៃ​ធូរថ្លៃ

 

Galaxy C5 ជា​ទូរសព្ទ​ផលិត​ឡើង​សម្រាប់​បុក​ចូល​ទីផ្សារ​ប្រទេស​ចិន​ ដោយ​​​បំពាក់​អេក្រង់​ទំហំ​ ៥,២​អ៊ីញ​ ប្រភេទ​ AMOLED Full HD និង​មាន​កម្រាស់​ត្រឹម​ ៦,៧​ម.ម​ ប៉ុណ្ណោះ។ លើស​ពី​នេះ​ក៏​មាន​បំពាក់​បន្ទះ​ Chip Qualcomm Snapdragon 617 ជា​មួយ​ RAM ៤GB និង​អង្គ​ផ្ទុក​ទិន្នន័យ​ក្នុង​ម៉ាស៊ីន​ទំហំ​ ៣២GB ដែល​អាច​បន្ថែម​​ទំហំ​បាន​ជា​មួយ​មេមូរី​កាត​​ដល់ ១២៨GB។

 

Galaxy C5 ចេញ​ជា​ផ្លូវ​ការ​ កម្លាំង​ខ្លាំង ​តែ​​តម្លៃ​ធូរថ្លៃ

 

កាមេរ៉ា​ផ្នែក​ខាង​ក្រោយ​មាន​ទំហំ​ ១៦MP និង​ខាង​មុខ​ទំហំ​ ៨MP ដោយ​សុទ្ធ​តែ​មាន​ Aperture ទំហំ​ f/1.9 ដូច​គ្នា។ ទូរសព្ទ​ដែល​អាច​ប្រើ​ប្រាស់​ស៊ីម​ប្រភេទ​ 4G ចំនួន​ពីរ​នេះ​ដែរ​ មាន​បំពាក់​ថ្ម​ទំហំ​ ២៦០០mAh គ្រប់​គ្រាន់​សម្រាប់​ការ​ប្រើ​ពេញ​មួយ​ថ្ងៃ។

 

Galaxy C5 ចេញ​ជា​ផ្លូវ​ការ​ កម្លាំង​ខ្លាំង ​តែ​​តម្លៃ​ធូរថ្លៃ

 

ក្រុមហ៊ុន​ Samsung ​មិន​បាន​បញ្ជាក់​ទេ​ថា​ទូរសព្ទ​ម៉ូដែល​នេះ​ នឹង​លក់​តែ​ក្នុង​ប្រទេស​ចិន​ ឬ​យ៉ាង​ណា។ ចំពោះ​​តម្លៃ​វិញ​គឺ​ខុស​គ្នា​ទៅ​តាម​ទំហំ​អង្គ​ផ្ទុក​ទិន្នន័យ​ដោយ​ ប្រភេទ​ ៣២GB តម្លៃ​ប្រហែល​ ៣៣៥​ដុល្លារ​ និង​ ៦៤GB តម្លៃ​ប្រហែល​ ៣៦៥​ដុល្លារ៕

 

Galaxy C5 ចេញ​ជា​ផ្លូវ​ការ​ កម្លាំង​ខ្លាំង ​តែ​​តម្លៃ​ធូរថ្លៃ

 

ចុច​អាន៖ Huawei ប្ដឹង​ក្រុមហ៊ុន​ Samsung ថា​រំលោភ​បំពាន​ប៉ាតង់​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖​ AndroidAuthority​​​​​