CR7៖ “ឈ្នះ​ UCL ​នឹង​អស្ចារ្យ​ជាង​ Barca ឈ្នះ​ពាន​២”

Cristiano Ronaldo ​បាន​លើក​ឡើង​ថា ​បើ​ក្រុម​ Real Madrid អាច​ឈ្នះ​ពាន​ UEFA Champions League ​នោះ​​នឹង​​អស្ចារ្យ​ជាង​ក្រុម​ FC Barcelona ដែល​ឈ្នះ​ពាន​២ នៅ​រដូវ​កាល​នេះ។

 

CR7៖ “ឈ្នះ​ UCL ​នឹង​អស្ចារ្យ​ជាង​ Barca ឈ្នះ​ពាន​២”

Cristiano Ronaldo

 

Real នឹង​ប៉ះ​ Atletico Madrid ​នៅ​កីឡដ្ឋាន​ San Siro ​ប្រទេស​អ៊ីតាលី នា​​យប់​ថ្ងៃ​សៅរ៍​ស្អែក​នេះ ​ក្នុង​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ UEFA Champions League ​និង​សង្ឃឹម​ថា នឹង​អាច​ធ្វើ​បាន​ល្អ​ដូច​កាល​ឆ្នាំ​២០១៤ ​ខណៈ​ដែល​ពេល​នោះ ក្រុម​ស្ដេច​ស បាន​ឈ្នះ​ Atletico ​៤-១ នៅ​ម៉ោង​បន្ថែម​១៥​នាទី​២​ដង ​មុន​លើក​ពាន។

 

រីឯ​ក្រុម​ Barca វិញ ​រដូវ​កាល​​នេះ​​បាន​ធ្លាក់​ត្រឹម​វគ្គ​៨​ក្រុម​ UEFA Champions League ក្រោយ​ចាញ់ Atletico ប៉ុន្តែ​ពួកគេ​បាន​ឈ្នះ​ពាន​ក្នុង​ស្រុក​ទាំង​២​គឺ​​ La Liga ​​​និង​ Copa del Rey ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​មួយ​ទៀត។

 

CR7៖ “ឈ្នះ​ UCL ​នឹង​អស្ចារ្យ​ជាង​ Barca ឈ្នះ​ពាន​២”

ក្រុម Bacelona ឈ្នះពាន Copa del Rey កាលយប់ថ្ងៃអាទិត្យ

 

យ៉ាងណា កីឡាករ​ជម្រើស​ជាតិ​ព័រទុយហ្គាល់ CR7 ​​​បាន​ប្រាប់​ដល់​ La Sexta ថា៖ “ឈ្នះ​ពាន​ UEFA Champions League គឺ​វា​មាន​តម្លៃ​ជាង​ពាន​២​របស់​ក្រុម​ Barcelona។ ឈ្នះ​ Champions League ​ជា​សុបិន​ក្លាយ​ជា​ការ​ពិត​សម្រាប់​ខ្ញុំ ហើយ​ខ្ញុំ​ប្រាប់​អ្នក​ការ​ពិត​ ចេញ​ពី​បេះដូង”៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ goal