គណៈកម្មាធិការ​អចិន្រ្តៃយ៍ ​CNRP ​បើកកិច្ចប្រជុំបន្ទាន់​នៅព្រឹកនេះ

រាជធានីភ្នំពេញ ៖ ​គណៈកម្មាធិការអចិន្រ្តៃយ៍​គណបក្សសង្រ្គោះជាតិ​ បាននិងកំពុង​បើកកិច្ចប្រជុំបន្ទាន់មួយ ​ក្រោមអធិបតីលោក សម រង្ស៊ី​ (តាមរយៈវីដេអូខនហ្វើរិនពីបរទេស)​ និង ​លោក កឹម សុខា ។

យ៉ាងណាក៍ដោយ​ នៅក្នុងសេចក្តីប្រកាស​ព័ត៌មានរបស់គណបក្សសង្រ្គោះជាតិ (CNRP)​ មិនបានបញ្ជាក់ពី​របៀបវារៈសំខាន់ដែល​នឹងត្រូវលើកយកមកពិភាក្សា​នៅក្នុងកិច្ចប្រជុំដែលប្រព្រឹត្តទៅ​នៅវេលាម៉ោង៨ព្រឹកថ្ងៃទី២៧ ​ឧសភា ២០១៦នោះទេ ​ប៉ុន្តែក្រុមអ្នក​តាមដានស្ថាន​ការណ៍នយោបាយបាននិយាយ​ថា ​កិច្ចប្រជុំនៅទីស្នាក់ការ​កណ្តាលគណបក្សនាពេលនេះ ​អាចនឹងលើកយកបញ្ហា​កម្តៅនយោបាយ​មកធ្វើការពិភាក្សា​រកដំណោះស្រាយ៕