ទឹកខ្មេះ​អាស៊ីដ​រូប​ទន្សាយ​ដែល​នាំចូល​ពី​ប្រទេស​ថៃ​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​ប្រជាពលរដ្ឋ​

ក្រោយពីលែងឃើញលក់នៅលើទីផ្សារមួយរយៈដោយសារតែមានការបង្ក្រាបពីសំណាក់កាំកុងត្រូលខេត្តបន្ទាយមានជ័យនោះពេលនេះគេបានឃើញទឹកខ្មេះអាស៊ីដរូបទន្សាយនាំចូលពីប្រទេសថៃនោះមានសកម្មភាពលក់ដូរសាជាថ្មីនៅតាមបណ្តាខេត្តនានាជាប់ព្រំដែនខ្មែរ-ថៃ ដូចជាខេត្តបាត់ដំបង ប៉ៃលិន ឧត្តមានជ័យ ជាពិសេសគឺនៅខេត្តបន្ទាយមានជ័យតែម្តង ។

ទឹកខ្មេះ​អាស៊ីដ​រូប​ទន្សាយ​ដែល​នាំចូល​ពី​ប្រទេស​ថៃ​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​ប្រជាពលរដ្ឋ​

ការបង្ហាញវត្តមានសាជាថ្មីនេះប្រជាពលរដ្ឋជាច្រើននៅតាមបន្ទាត់ព្រំដែនថៃមានការព្រួយបារម្ភយ៉ាងខ្លាំងទៅលើផលប៉ះពាល់សុខភាពរបស់ពួកគាត់ដោយសារតែនៅតាមហាងបាយ ហាងគុយទាវនិងក្នុងផលិតកម្មឧស្សាហកម្មមួយចំនួនបាននិងកំពុងប្រើប្រាស់ទឹកអាស៊ីដទឹកខ្មេះរូបទន្សាយដែលលួចនាំចូលពីប្រទេសថៃមកចែកចាយនៅខេត្តមួយចំនួនជាប់ព្រំដែន ។ ការលួចនាំចូលទឹកអាស៊ីដរូបទន្សាយមកចរាចរជំនួសទឹកខ្មេះដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់អ្នកបរិភោគខាងលើនេះបានកើតមានឡើងដោយសារតែមានការឃុបឃិតគ្នាជាប្រព័ន្ធនៅតាមច្រករបៀងជាប់ព្រំដែនប្រទេសថៃដោយមិនគិតលើបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋទាល់តែសោះ ។

ប្រជាពលរដ្ឋនិយាយថា”ទឹកអាស៊ីដរូបទន្សាយដែលនាំចូលមកពីប្រទេសថៃត្រូវបានខ្មែរយើងកំពុងពេញនិយមប្រើប្រាស់ជំនួសទឹកខ្មេះលាយផ្សំសម្រាប់ធ្វើម្ហូបអាហារ ។ ទឹកអាស៊ីដរូបទន្សាយនេះត្រូវបានច្បាប់ប្រទេសកម្ពុជាហាមឃាត់មិនឱ្យនាំចូលវាបង្កការប៉ះពាល់សុខភាពធ្ងន់ដល់អ្នកបរិភោគ ប៉ះពាល់ក្រពះ ពោះវៀន ថ្លើម ប្រមាត់ តម្រងនោម និងអាចកើតជំងឺមហារីក ។

ទឹកខ្មេះ​អាស៊ីដ​រូប​ទន្សាយ​ដែល​នាំចូល​ពី​ប្រទេស​ថៃ​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​ប្រជាពលរដ្ឋ​

យ៉ាងណាក៏ដោយសម្រាប់ខេត្តបន្ទាយមានជ័យវិញត្រូវបានមន្ត្រីកាំកុងត្រូលខេត្តបញ្ជាក់ថាកម្លាំងជំនាញបានបើកប្រតិបត្តិការជាបន្តបន្ទាប់ព្រមទាំងការផ្សព្វផ្សាយអប់រំនិងចុះដកហូតនៅតាមទីផ្សារនៅតាមកន្លែងលក់ដូរតែការលួចនាំចូលនៅ តែកើតមានជាហេតុនាំឲ្យពិបាកលើការគ្រប់គ្រង ៕ សុថាត់

ទឹកខ្មេះ​អាស៊ីដ​រូប​ទន្សាយ​ដែល​នាំចូល​ពី​ប្រទេស​ថៃ​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​ប្រជាពលរដ្ឋ​