ក្រោយចេញពីគុក មេចោរប្លន់ល្បីឈ្មោះ នៅបន្ទាយមានជ័យ គំរាមសម្លាប់ មន្ត្រីនគរបាល ២រូប

បន្ទាយមានជ័យ៖ មេចោរប្លន់​​ប្រើ​កាំភ្លើង AK ដែលធ្លាប់វាយ​ម្ចាស់ផ្ទះ ​ឲ្យ​របួសធ្ងន់ ហើយ​ប្លន់​យក​ទ្រព្យ នៅ​ភូមិ​រំដួល ​ស្រុក​ព្រះនេត្រព្រះ កន្លងមក​ ក្រោយពីតុលាការដោះលេង ឲ្យមានសេរីភាពវិញកាល ពីពេលថ្មីៗនេះ ឥឡូវ បានគម្រាមសម្លាប់ មន្ត្រីនគរបាល ២រូប ដែលជាអ្នកធ្លាប់ចាប់រូបគេផ្ទាល់ដៃ។

ក្នុងគណនីបណ្តាញសង្គមរបស់លោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានសរសេរថា "មុខសញ្ញាឈ្មោះ ឡោ​ត លៀត (លាត) ឬ ភឹង លៀត ភេទ​ប្រុស អាយុ ៤៧ឆ្នាំ ស្នាក់នៅភូមិស្វាយខ្មៅ ឃុំពន្លៃ ស្រុកភ្នំស្រុកដែល (ប៉ូលីស) ចាប់បានកាលពីថ្ងៃទី៦ កញ្ញាឆ្នាំ២០១៥ ជាមេខ្លោង រៀបគម្រោងការណ៍ និងដឹកនាំប្លន់ប្រដាប់អាវុធ នៅភូមិរំដួល ឃុំភ្នំលៀប ក្រោយស៊ើបអង្កេត លំបាកណាស់ ១ខែទើបចាប់បាន"។

លោកឧត្តមសេនីយ៍ អាត់ ខែម បន្តថា "តែតុលាការបន្ទាយមានជ័យ ដោះលែងថ្ងៃទី៦ ឧសភាឆ្នាំ២០១៦ ចឹងសូមបងប្អូន (ពលរដ្ឋ) ប្រយ័ត្ន ព្រោះនៅយប់ថ្ងៃទី២៣ ឧសភា ២០១៦ មានប្លន់នៅស្រុកក្រឡាញ់ ព្រំប្រទល់ខេត្តបន្ទាយមានជ័យុ។ ខ្ញុំនឹងប្រាប់បន្ថែមបក្ខពួក៤នាក់ ទៀត ដែលប្លន់ប្រដាប់អាវុធ ដែលមានដីក ឬចាប់ខ្លួន តែចាប់មិនទាន់បាន"។

លោក​ សិទ្ធិ ឡោះ ស្នងការរងទទួល​ព្រហ្មទណ្ឌ​នគរបាល ​ខេត្តបន្ទាយ​មានជ័យ រំលឹកថា អំពើ​ប្លន់ប្រដាប់កាំភ្លើងAK​នោះ ​កើតកាលពី វេលា​ម៉ោង ១០៖២០នាទី យប់​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៥ នៅភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ។ មេខ្លោង និងបក្ខពួកចោរប្លន់ បានយក​កាំភ្លើង​ភ្ជង់ រួច​ចាប់​ម្ចាស់ផ្ទះ ទាំងពីរ​នាក់​ប្តី​ប្រពន្ធ ចងដៃ​ចងជើង​នឹង​ខ្សែ​។

ចោរ​ម្នាក់ បាន​ប្រើ​ដំបង វាយ១​ដំបង ចំ​ចិញ្ចើម​បុរស​ជា​ប្តី បង្ក​អោយ​របួសធ្ងន់ ហើយ​សន្លប់​បាត់ស្មារតី​។ ម្ចាស់ផ្ទះ មានឈ្មោះ ថោង ចុង ភេទ​ប្រុស អាយុ ៥៤​ឆ្នាំ ជា​ប្តី និង​ប្រពន្ធ​ឈ្មោះ ភូ រឿង អាយុ ៥៤​ឆ្នាំ​។ ​បានយក ប្រាក់ ទូរសព្ទ័ ខ្សែដៃផ្លាកទីន២ខ្សែ ក្រវិល១គូ ក្រវិលមាស១គូ ម៉ូ២គ្រឿងរួចក្រុមចោរបាននាំគ្នារត់គេចខ្លួនអស់។ លុះនៅ​ថ្ងៃទី​២៧ សីហា ២០១៥ សមត្ថកិច្ច​ក្រុមការងារ​ស៊ើបអង្កេត ​លើ​ករណីនេះ កំណត់​បាន​មុខសញ្ញា​សង្ស័យ ចំនួន៤នាក់ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បន្ត។

បន្ទាប់មកដល់ថ្ងៃទី៧កញ្ញា ២០១៥ ក៏​ឈានដល់​ចាប់ខ្លួន​ជនសង្ស័យ ជា​មេខ្លោង ឈ្មោះ លួ​ន លាត ហៅ​លោត លៀត, ​ឡោ​ត លៀត​, ភឹង លៀត ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ រស់នៅ​ភូមិ​គោក​ខ្នាំ​ង ឃុំ​ស្រែ​ខ្វាវ ស្រុក​អង្គរជុំ​។ តែធ្លាប់មកស្នាក់នៅភូមិស្វាយខ្មៅ ឃុំពន្លៃស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ឯមុខ​សញ្ញា​បក្ខពួកសង្ស័យ ៣ នាក់​ទៀត​បាន​ប្រើ​កាំភ្លើង​AK ប្លន់​ជនរងគ្រោះបន្តគេចខ្លួន តែមានដីកាបង្គាប់អោយចាប់ខ្លួន។ ជនទាំងនេះបានគេចខ្លួន ទៅធ្វើពលករនៅថៃ តែអាចវិលវិញព្រោះមេខ្លោងចោរប្លន់ប្រើកាំភ្លើងAK របស់ខ្លួនក៏ត្រូវតុលាការខេត្តបន្ទាយមានជ័យដោះលែងទៅហើយនោះ។ 

ទន្ទឹមនេះ នាយការិយាល័យកណ្តាល នគរបាលព្រហ្មទណ្ឌ ខេត្តបន្ទាយមានជ័យ និយាយថា "អតីតមេខ្លោងប្លន់ប្រើកាំភ្លើងAK ភឹង លាភហៅឡោត លាប ក្រោយការដោះលែងនេះ បានគម្រាមសម្លាប់មន្ត្រីនគរបាល ព្រហ្មទណ្ឌ ដែលធ្លាប់ទៅចាប់គេកន្លងមក គឺគម្រាមលោកវរសេនីយ៍ ឡាច ញ៉ឹប និងលោកវរសេនីយ៍ ភឿ ម៉ាន់សឹង្ហ នាយការិយាល័យព្រហ្មទ័ណ្ឌកម្រិតធ្ងន់ ជាដើម។

ករណីនេះសមត្ថកិច្ចបានស្នើសុំ ទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ លោកអគ្គស្នងការនគរបាលជាតិ ដើម្បីជ្រាប និងអន្តរាគមន៍ ទៅលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ផង។ អាជ្ញាធរ សមត្ថកិច្ចខិតខំអនុវត្តផែនការភូមិឃុំ មានសុវត្តិភាពណាស់ដែរ ហើយមិនដែលសោះឡើយហ៊ានលែងចោរ លែងជនល្មើសបែបនេះ។ ប៉ុន្តែអ្នកដោះលែង គឺខាងតុលាការឯណោះទេ មិនមែននគរបាល ឬអាវុធហត្ថឡើយ។

នៅយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាចសុំការពន្យល់ពីលោក ផាន់ វណ្ណរ័ត្ន ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត និងជាអ្នកនាំពាក្យតុលាការ ខេត្តបន្ទាយមានជ័យ បានទេ ព្រោះទូរសព្ទ័ទាក់ទងមិនបាន៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ក្រោយចេញពីគុក មេចោរប្លន់ល្បីឈ្មោះ នៅបន្ទាយមានជ័យ គំរាមសម្លាប់ មន្ត្រីនគរបាល ២រូប

ក្រោយចេញពីគុក មេចោរប្លន់ល្បីឈ្មោះ នៅបន្ទាយមានជ័យ គំរាមសម្លាប់ មន្ត្រីនគរបាល ២រូប

ក្រោយចេញពីគុក មេចោរប្លន់ល្បីឈ្មោះ នៅបន្ទាយមានជ័យ គំរាមសម្លាប់ មន្ត្រីនគរបាល ២រូប