“​ចាក់​សាក់​” កំពុង​ពេញនិយម អឺចឹង គួរ​សាក់​តាម​គេ​អត់​?

“​ចាក់​សាក់​” កំពុង​ពេញនិយម អឺចឹង គួរ​សាក់​តាម​គេ​អត់​?

​ស្នាម​សាក់ មិនមែន​ទើបតែ​កើតមាន​នោះ​ទេ គឺ​មាន​តាំងពី​យូរយារ​ណាស់​មកហើយ​។ ពីមុន​មនុស្ស​ប្រុស​ទេ ដែល​ចូលចិត្ត​ចាក់​សាក់ ពីព្រោះ គេ​គិត​ថា វា​អាច​ជួយ​ការពារ​ខ្លួន ពី​បញ្ហា ឬ​មន្តអាគម​ន៍​នានា ហើយ​អាច​បន្ថែម​ថាមពល និង​កម្លាំង​ដល់​គេ​ទៀត​ផង​។​

​យ៉ាងណាមិញ មួយ​រយៈ​ចុង​ក្រោយ​នេះ មិន​ថា​ប្រុស ឬ​ស្រី​នោះទេ ការចាក់​សាក់ ជាទី​ពេញ​និយម​របស់​ពួកគេ ជាពិសេស យុវវ័យ​តែម្តង​។​

​អឺចឹង គួរ​សាក់​តាម​គេ​អត់​?
​តាមពិតទៅ ការចាក់​សាក់ គឺជា​សិល្បៈ​មួយបែប ដែល​មើលទៅ​ស្រស់ស្អាត ប៉ុន្តែ សម្រាប់​មនុស្ស​ចាស់​ភាគ​ច្រើន គិតថា អ្នក​ចាក់​សាក់ ជា​មនុស្ស​មិន​ល្អ​។ គិត​ចឹង ត្រឹមត្រូវ​អត់​? វា​ច្បាស់​ជា​មិន​ត្រឹមត្រូវ ១០០ ភាគរយ​នោះ​ទេ​។​ ​មុន​នឹង​ចាក់​សាក់ ត្រូវ​គិត​ឲ្យ​ច្បាស់ ពីព្រោះ​ស្នាម​សាក់ មិន​អាច​លុប​ចេញ​ដោយ​ងាយ​នោះទេ​។​ ដូច្នេះ ការសម្រេចចិត្ត គឺនៅលើអ្នកទេ។

​មុន​ចាក់​សាក់ ត្រូវ​សួរ​ខ្លួនឯង​សិន ៖
១. តើ​ចាក់​ដើម្បី​អ្វី​?
២. មាន​បញ្ហា​អី​អត់ បើ​ឪពុកម្តាយ​ដឹង​?
៣. កន្លែង​សាក់​នោះ មាន​ជំនាញ​ឬ​អត់ ពីព្រោះ វា​ងាយ​នឹង​បង្ក​មេរោគ និង​ឆ្លង​ជំងឺ​ផ្សេងៗ​ជាច្រើន​។​
៤. ចង់​សាក់​រូប​អី ទំហំ​ប៉ុណ្ណា ពីព្រោះ​ស្នាម​សាក់ មិន​ងាយ​នឹង​លុបចេញ​នោះទេ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។