កាន់ ពេជ្រ ក្តាប់​តំណែង​តួ​ឯក​លើក​ដំបូង

តារា​ចម្រៀង​ឯក​រាជ្យ​ កាន់ ពេជ្រ​ ក្ដាប់​បាន​តំណែង​តួ​ឯក​រឿងថ្មី​​លើក​ដំបូង​ឲ្យ​ស្ថានីយ​ទូរទស្សន៍​ស៊ីធីអិន​។

 

កន្លង​មក​ធ្លាប់​តែ​និពន្ធ​ និង​ច្រៀង​​បទ​ចម្រៀង​ស្នាដៃ​​និពន្ធ​ថ្មី​ កាន់ ពេជ្រ មិន​ដែល​នឹក​នា​ថា ​បាន​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​ឡើយ។ លោក ថ្លែង​ថា “ការ​ពិត​ខ្ញុំ​ស្រលាញ់​វិស័យ​ចម្រៀង ហើយ​ក៏​មិន​ដែល​នឹក​ស្មាន​ថា​​ បាន​​សម្ដែង​រឿង​ដែរ​ តែ​ឱកាស​ហុច​ឲ្យ​ហើយ​ ខ្ញុំ​ត្រូវ​តែ​ចាប់​អាជីព​សម្ដែង​នេះ​មួយ​ទៀត។ រឿង​ថ្មី​នេះ​ ខ្ញុំ​សុំ​លាក់​ចំណង​ជើង​សិន​ កំពុង​តែ​ថត​ជិត​ចប់​ហើយ​​​​”។

 

កាន់ ពេជ្រ ក្តាប់​តំណែង​តួ​ឯក​លើក​ដំបូង

 

ឱកាស​ក្តាប់​បាន​តំណែង​​តួ​ឯក​លើក​ដំបូង​​ កាន់ ​ពេជ្រ ប្រាប់​ថា​ គឺ​កើត​ឡើង​ដោយសារ​ភាព​ចៃដន្យ​មួយ​ប៉ុណ្ណោះ​​ អំឡុង​ពេល​កំពុង​ថត​បទ​ចម្រៀងលោក​ មាន​មិត្ត​ភក្តិ​ដែល​ធ្វើការ​នៅ​ស៊ីធីអិន​ចូល​រួម​សម្ដែង​​ដែរ​ ហើយ​គេ​បាន​ឃើញ​ពី​សមត្ថភាព​​របស់​លោក​ ស៊ី​ទៅ​នឹង​សាច់​រឿង​របស់​គេ ​ទើប​អនុញ្ញាតិឲ្យ​ម្ចាស់​បទ “More Then Hurt” សាក​ល្បង​​សម្តែង​ជា​​តួ​ឯក​តែ​ម្តង​។

 

ទោះ​បី​ជា​អាជីព​សម្ដែង​​មាន​ភាព​ខុស​ប្លែក​ពី​ចម្រៀង​មែន​ ប៉ុន្តែ​តារា​ចម្រៀង ​Original ​នេះ ​​អះ​អាង​ថា ​លោក​អាច​ធ្វើ​បាន ទាំង​អស់​នោះ​អាស្រ័យ​លើ​ការ​ខំប្រឹង​ប្រែង​ តស៊ូ​ជម្នះ​​ ហើយ​ជា​តួ​អ្វី​ ក៏​លោក​មិន​ប្រកាន់​ដែរ​៕

 

អត្ថបទ៖​ ថា ម៉ាលីដា​
​​​​