Adele ខ្មាស​គេ​មិន​ស្ទើរ​ ដោយ​សារ​ច្រៀង​ភ្លេច​បារ៉ូល​លើ​ឆាក​ផ្សាយ​ផ្ទាល់

​​ភាគ​តិច​ណាស់​ដែល​តារា​ចម្រៀង​អាជីព​ភ្លាត់​ភ្លេច​បារ៉ូល​ចម្រៀង​របស់​ខ្លួន​លើ​ឆាក​តន្ត្រី ប៉ុន្តែ​​វា​បាន​កើតឡើង​​​លើ​តារា​ចម្រៀង​អង់គ្លេស​ Adele ក្នុង​កម្មវិធី​សម្ដែង​ផ្ទាល់​មួយ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

 

Adele ខ្មាស​គេ​មិន​ស្ទើរ​ ដោយ​សារ​ច្រៀង​ភ្លេច​បារ៉ូល​លើ​ឆាក​ផ្សាយ​ផ្ទាល់

 

តារា​ចម្រៀង​សំឡេង​ធ្ងន់​​រូប​នេះ​បាន​លើក​យក​បទ “Million Years Ago” មក​សម្ដែង​ក្នុង​កម្មវិធី​ការ​ប្រគំតន្ត្រី​​នៅ​ក្នុង​ទីក្រុង​ Lisbon ប្រទេស​ព័រទុយហ្គាល់ ស្រាប់​តែ​ពេល​នោះ​នាង​បាន​ច្រឡំ​បារ៉ូល​របស់​ខ្លួន​ទាំង​កណ្ដាល​ទី។

 

គ្រាន់​តែ​ដឹង​​ខ្លួន​ច្រៀង​ខុស​ភ្លាម​ តារា​វ័យ​២៨​ឆ្នាំ​​បាន​ឲ្យ​ក្រុម​តន្ត្រី​ឈប់​ហើយ​សើច​មួយ​ទំហឹង​តែ​ម្ដង ធ្វើ​ឲ្យ​អ្នក​គាំទ្រ​នៅ​ទី​នោះ​សើច​ហួសចិត្ត​ដូច​គ្នា។ នេះ​មិនមែន​ជា​លើក​ទី​១​ដែលAdele ធ្លាប់​ភ្លាត់ស្នៀត​ទេ នាង​ធ្លាប់​បាន​ជួប​រឿង​បែប​នេះ​ម្ដង​​កាល​សម្ដែង​នៅ​ទីក្រុង  Boston ឆ្នាំ​២០១១៕

 

 

ចុចអាន៖Adele ជាប់​ឈ្មោះ​ជា​តារា​ចម្រៀង​​មាន​​ជាងគេនៅ​អង់គ្លេស​​​​ អាយុ​ក្រោម​​​៣០​ឆ្នាំ​

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖​ mirror