វិធី​ងាយ អស់លុយតិច សំរាប់បុរស ​ក្នុងការ​ធ្វើ​ឲ្យ​ស្បែកមុខ​ស ទន់រលោង

មិនត្រឹមតែនារីចង់ទទួលបានស្បែកដែលសនោះទេ មានបុរសមួយចំនួនក៏ចង់ឲ្យស្បែករបស់គេសដែរក្រោយពេលដែលត្រូវពន្លឺថ្ងៃច្រើនរួច។

ដូចនេះខាងក្រោមនេះយើងខ្ញុំ នឹងប្រាប់អ្នកពីវិធីងាយៗហើយមិនចាំបាច់ចំណាយថវិកាច្រើនក៏អ្នកអាចទទួលបានស្បែកដែលសដែរ។

១). គ្រឿងផ្សំ៖
– ចេកមួយផ្លែ
– ទឹកដោះគោឆៅមួយកូនពែង
– ទឹកសុទ្ធមួយកូនពែង

២). របៀបធ្វើ៖
– យកចេកមកកិនឲ្យម៉ត់ បន្ទាប់មកយកទឹកដោះគោមកចាក់ចូលក្នុងចេកនោះ ហើយយកទឹកចាក់ចូល បន្ទាប់មកកូរល្បាយទាំងនោះឲ្យសព្វ។

៣). របៀបប្រើ៖
– ក្រោយពេលដែលលាយហើយ អ្នកអាចយកមកលាបលើមុខអ្នក ទើបវ៉ៃមុខអ្នកថ្នមៗ ហើយទុកចំនួន២០នាទីទើបលាងចេញ នោះអ្នកនឹងអាចឃើញមុខអ្នកខុសប្លែកជាងមុនជាមិនខានឡើយ៕

បញ្ជាក់៖ ចំពោះអ្នកដែលមានស្បែកឆាប់ប្រតិកម្មគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យជាមុនសិនមុននឹងប្រើប្រាស់រូបមន្តមួយប្រភេទនេះ៕

ប្រភព៖ baykdang

  • វិធី​ងាយ អស់លុយតិច សំរាប់បុរស ​ក្នុងការ​ធ្វើ​ឲ្យ​ស្បែកមុខ​ស ទន់រលោង已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/27  Category:សុខភាព
Tags: