តារា​ម៉ូ​ដែល​រថយន្ដ​ប្រណាំង​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍

តារា​ម៉ូ​ដែល​រថយន្ត​ប្រណាំង​កូរ៉េ​នាង Joo Da Ha បាន​បាត់បង់​ជីវិត​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ត្រង់​ចំណុច​ផ្លូវ​ប្រសប់​ក្នុង​ក្រុង Yeongam ប្រទេស​កូរ៉េ​ខាងត្បូង ។ ទោះបីជា​ដឹក​ជញ្ជូន​ទៅ​ដល់​មន្ទី​ពេទ្យ​ដោយ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ក្តី ក៏​នាង Joo Da Ha ថា​បាន​ស្លាប់​នៅ​ម៉ោង​៨ និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៦ ។

យោង​តាម​គេហទំព័រ​កូរ៉េ​ប៊ូ ឱ្យ​ដឹង​ថា តារា​ម៉ូ​ដែល​ស្រី​៥​នាក់​ទៀត​ក៏​ស្ថិត​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ដែរ ប៉ុន្តែ​ត្រឹមតែ​រង​របួសធ្ងន់ និង​ស្រាល​ប៉ុណ្ណោះ ។ នាង Joo Da Ha ធ្លាប់​បាន​ឈ្នះ​ពានរង្វាន់​ជាតា​រា​ម៉ូ​ដែល​រថយន្ត​ប្រណាំង​គំរូ​ទូ​ទាំង​អាស៊ី​ឆ្នាំ ២០១២ ៕