Xavi ៖ វា​ជា​ពេល​វេលា​ដែល​ At Madrid គួរ​តែ​ឈ្នះ​ពាន​ Champion League ហើយ​

អតីតខ្សែបម្រើឆ្នើមក្លឹប FC Barcelona កីឡាករ Xavi Hernandez ជឿថានៅវាគួរដល់តែដល់ពេល At Madrid ឈ្នះ Champion League ម្ដង ។ ខណៈកាលពីឆ្នាំ២០១៤គេបរាជ័យក្រោមដៃ Real Madrid ក្នុងវគ្គផ្ដាច់ព្រ័ត្រនោះ ។

ដោយ Xavi បាននិយាយថា « ខ្ញុំជឿថាក្លឹប Atletico គួរតែអាចនាំពាន Champion Leage មកទឹកដីរបស់ខ្លួនម្ដងហើយ ពួកគេសាកសមទទួលបានវាព្រោះពួកគេបានព្យាយាមធ្វើយ៉ាងល្អ » ។

Xavi បន្តថា « បាល់ទាត់តែងតែមានឱកាសជាលើកទី២ ហើយវាស្ថិតក្នុងផ្ដាច់ព្រ័ត្រដូចកាលពី២ឆ្នាំមុននៅទីក្រុង Lisbon អញ្ចឹង ។ ឥឡូវគឺនៅទីក្រុង Milan ម្ដង ខ្ញុំគិតថានេះវាជាពេលវេលាដែល At Madrid គួរតែឈ្នះពាន Champion League ហើយ » ។

Xavi បន្ថែមថា « ក្រុមទាំង២សុទ្ធតែមានកីឡាករល្អៗដូចគ្នា ដោយ  At Madrid មាន Griezmann , Koke , Saul , Torres ដែលពួកគេសុទ្ធតែមានទេពកោសល្យ ចំណែក Real Madrid មាន Kroos , Modric , Jame ,Bale , Ronaldo , Benzema ដែលពួកគេក៏សុទ្ធតែល្អ ដូចនេះខ្ញុំគិតថានោះជាការប្រកួតដ៏អស្ចារ្យ ដូចនេះខ្ញុំនឹងទៅផ្ទះរបស់ខ្ញុំនៅ Barcelona ដើម្បីចាំទស្សនាការប្រកួតនោះ » ។

តើប្រិយមិត្តយល់យ៉ាងណាដែរគាំទ្រ Real ឬ Atletico ?

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ


  • Xavi ៖ វា​ជា​ពេល​វេលា​ដែល​ At Madrid គួរ​តែ​ឈ្នះ​ពាន​ Champion League ហើយ​已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/05/27  Category:វីដេអូ
Tags: