ផលិត​ផល​ធ្វើ​ពី​ទឹក​ដោះ​គោ​អូស្ដ្រាលី​កំពុង​ត្រូវ​ប៉ាន់​នៅ​ទីផ្សារ​ដ៏ធំ​របស់​ចិន

សន្និសីទ​មួយ​អំពី​ការ​បណ្ដាក់​ទុន​នៅ​ក្រុង​ស៊ីដនីយ៍​ប្រទេស​អូស្ដ្រាលី​​បាន​បង្ហាញ​ឲ្យ​ដឹង​ថា ផលិត​ផល​ពី​ទឹក​ដោះ​គោ​អូស្ដ្រាលី​កំពុង​បាន​ការ​ពេញ​និយម​ខ្លាំង​នៅ​ប្រទេស​ចិន​ ដោយ​ផ្ដល់​ឱកាស​ល្អៗ​សម្រាប់​ការ​នាំ​ចេញ​ដល់​ក្រុមហ៊ុន​ក្នុង​ស្រុក​អូស្ដ្រាលី​ដែល​រក​ប្រាក់​មិន​សូវ​បាន​។