ការ​សិក្សា​អន្ដរជាតិ​មួយ​បង្ហាញ​អំពី​បញ្ហា​បំពាន​សិទ្ធិ​កម្មករ​កម្ពុជា និង​ឥណ្ឌា​តាម​រោង​ចក្រ​ផ្គត់​ផ្គង់​ឲ្យ​ក្រុមហ៊ុន​ស៊ុយអែដ H&M

ក្រោយ​ពី​ការ​សិក្សា​មួយ​អំពី​ការ​បំពាន​សិទ្ធិ​កម្មករ​នៅ​កម្ពុជា និង​ឥណ្ឌា​ក្រុមហ៊ុន​លក់​សម្លៀក​បំពាក់​របស់​ស៊ុយអែដ Hennes & Mauritz ហៅ​កាត់​ថា H&M បាន​និយាយ​ថា ក្រុមហ៊ុន​បាន​សហការ​ជា​មួយ​នឹង​ក្រុម​សហជីព, រដ្ឋាភិបាល និង​អង្គការ​សហប្រជា​ជាតិ​ដើម្បី​ព្យាយាម​ធ្វើ​ឲ្យ​ស្ថានការណ៍ និង​លក្ខខណ្ឌ​ការងារ​របស់​កម្មករ​នៅ​ប្រទេស​ទាំង​ពីរ​បាន​ប្រសើរ​ឡើង។