​បុរស​ដៃ​​​ទម្ងន់​២០​គ.ក ​ត្រូវ​​​​គ្រួសារ​កាត់​កាល់​ និង​ចោទ​ថា​ជា​បិសាច​

បុរស​ជន​ជាតិ​ឥណ្ឌា​​វ័យ​២៥​ឆ្នាំ​ម្នាក់​ ដែល​មាន​ដៃ​​ធំ​ម្ខាង​ទម្ងន់​២០​​គីឡូក្រាម រស់​នៅ​​តែលតោល​​​ក្នុង​ទី​ក្រុង​​ម៉ុមបៃ​ ​បាន​ធ្វើ​ឲ្យ​អ្នក​សារព័ត៌មាន​​ឥណ្ឌា​ជា​ច្រើន​ចាប់​អារម្មណ៍​​​ស្កាត់​ជួប​សម្ភាស។

 

​បុរស​ដៃ​​​ទម្ងន់​២០​គ.ក ​ត្រូវ​​​​គ្រួសារ​កាត់​កាល់​ និង​ចោទ​ថា​ជា​បិសាច​

 

តាម​​​​ការ​ឲ្យ​ដឹង​ពី​​អ្នក​​​កាសែត​ឥណ្ឌា​ បាន​ឲ្យ​ដឹង​ថា​​បុរស​ខាង​លើ​​មាន​ឈ្មោះ​ Bablu ។​ ដៃ​របស់​​បុរស​រូប​នេះ​បាន​វិវឌ្ឍ​ប្រែ​ក្លាយ​ជា​ធំ​​តាំង​ពី​​នៅ​​វ័យ​កុមារ​មក​ម្ល៉េះ​។

 

​ Bablu បាន​ឲ្យ​ដឹង​ទៀត​ថា​ រូប​គេ​ត្រូវ​អ្នក​ជិត​ខាង​ចោទ​ថា​ជា​កូន​បិសាច ​ដោយ​សារ​តែ​ដៃ​ធំ​ខុស​ធម្មតា​របស់​លោក។ ក្រោយ​ពេល​​ដៃ​របស់ Bablu ប្រែ​ក្លាយ​ជា​ធំ​​ប្លែក​​ គ្រួសារ​របស់​លោក​ក៏​លែង​រាប់​រក​​ ហើយBablu ក៏​សម្រេច​ចិត្ត​រត់​ចេញ​ពី​ផ្ទះ​ស្រុក​កំណើត​ ទៅ​ផ្ដើម​ជីវិត​ថ្មី​​នៅ​ក្រុង​ម៉ុមបៃ។

 

សព្វ​ថ្ងៃBablu នៅ​តែ​បន្ត​​រស់​​នៅ​ពឹង​លើ​ការងារ​អ្វី​ៗ​ដែល​អាច​ធ្វើ​បាន​​នៅ​​ទី​ក្រុង​នោះ ចំណែក​អ្នក​សារព័ត៌មាន​ឥណ្ឌា​ក៏​បាន​ជួយ​​នាំ Bablu ​ទៅ​ជួប​គ្រូ​ពេទ្យ​ដើម្បី​ពិនិត្យ​ដៃ​ផង​ដែរ។

 

​បុរស​ដៃ​​​ទម្ងន់​២០​គ.ក ​ត្រូវ​​​​គ្រួសារ​កាត់​កាល់​ និង​ចោទ​ថា​ជា​បិសាច​

 

បើ​តាម​សម្ដី​គ្រូ​ពេទ្យ​ ដៃ​របស់ Bablu បាន​វិវឌ្ឍ​ដល់​​ដំណាក់​កាល​ចុង​ក្រោយ​ ដែល​មាន​ន័យ​ថា​មិនអាច​​វះ​កាត់​ព្យាបាល​ឲ្យ​ដូច​ដើម​ធម្មតា​វិញ​នោះ​ទេ។ គ្រូ​ពេទ្យ​បាន​បន្ថែម​ទៀត​ថា​ ដៃ​ Bablu រីក​ធំ​​ខុស​ធម្មតា​ដោយ​សារ​​​​ការ​​លូតលាស់​​​កោសិកា​អ័រម៉ូន​​ច្រើន​ខុស​ពី​ធម្មតា ដែល​បង្ក​ឲ្យ​ដៃ​ម្ខាង​របស់​ Bablu ខុស​ប្រក្រតី​បែប​នោះ៕

 

​បុរស​ដៃ​​​ទម្ងន់​២០​គ.ក ​ត្រូវ​​​​គ្រួសារ​កាត់​កាល់​ និង​ចោទ​ថា​ជា​បិសាច​
​បុរស​ដៃ​​​ទម្ងន់​២០​គ.ក ​ត្រូវ​​​​គ្រួសារ​កាត់​កាល់​ និង​ចោទ​ថា​ជា​បិសាច​
​បុរស​ដៃ​​​ទម្ងន់​២០​គ.ក ​ត្រូវ​​​​គ្រួសារ​កាត់​កាល់​ និង​ចោទ​ថា​ជា​បិសាច​
​បុរស​ដៃ​​​ទម្ងន់​២០​គ.ក ​ត្រូវ​​​​គ្រួសារ​កាត់​កាល់​ និង​ចោទ​ថា​ជា​បិសាច​

ចុចអាន៖  ពិការ​ដៃ​មែន​ពិត​តែ​អាច​លេង​វាយ​កូន​ឃ្លី​លើ​តុ​បាន​​យ៉ាង​ឡូយ (វីដេអូ)

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖dailymail ​​​​​​​​​​​​​