ស្ទើរតែ​មិន​ជឿថា ស្រី​ស្អាត​ម្នាក់នេះ​ធ្លាប់មាន​ទម្ងន់ ១០០ គីឡូក្រាម​

6 Videos


ថ្មីៗនេះ មានព័ត៌មានមួយចំនួនបានចុះផ្សាយពីស្រីស្អាតជនជាតិតៃវ៉ាន់ម្នាក់ឈ្មោះ Jiashing ដែលកំពុងក្លាយខ្លួនជាទេពធិតានៅក្នុងដួងចិត្តអ្នកលេងបណ្ដាញទំនាក់ទំនងសង្គមជាច្រើន ប៉ុន្តែអ្វីដែលស្ទើរតែមិនជឿនោះ គឺកាលពីស្រីស្អាតម្នាក់នេះនៅអាយុ ១៩ ឆ្នាំ នាងមានទម្ងន់រហូតដល់ ១០០ គីឡូក្រាមឯណោះ ដែលធ្វើឲ្យគេឯងយល់ច្រឡំថានាងមានអាយុ ៣០ ឆ្នាំ ។ យោងតាមសម្ដីរបស់ស្រីស្អាតវ័យ ២៤ ឆ្នាំ Jiashing បានឲ្យដឹងថា ដោយសារកាលនោះគ្រប់គ្នាតែងតែយល់ច្រឡំនាងគឺជាម្តាយបងស្រីរបស់នាង ទើបធ្វើឲ្យ Jiashing សម្រេចចិត្តមិនហូបអាហារណាដែលមានសារធាតុចិញ្ចឹមខ្ពស់ ស្ករគ្រាប់ និង សាច់ ដោយហូបតែ បន្លែ និង ផ្លែឈើ ជំនួសវិញ ។

ស្ទើរតែ​មិន​ជឿថា ស្រី​ស្អាត​ម្នាក់នេះ​ធ្លាប់មាន​ទម្ងន់ ១០០ គីឡូក្រាម​

រហូតមកទល់ពេលនេះ Jiashing ស្រកអស់ ៦០ គីឡូក្រាមហើយ ហើយសម្រស់របស់នាងក៏ប្រែប្រួលខ្លាំងដែ ប៉ុន្តែទោះជាយ៉ាងណាសម្រាប់ពេលនេះវាហាក់ដូចជាបញ្ហាមួយទៀតសម្រាប់ Jiashing ដោយសម្រស់របស់នាងធ្វើគ្រប់គ្នាយល់ច្រឡំថានាងជាក្មេងមិនទាន់គ្រប់អាយុទៅវិញ រហូតមានពេលខ្លះធ្វើឲ្យប៉ូលីសចាប់ឃុំខ្លួននាងពីរ ទៅ បី ម៉ោងព្រោះគិតថានាងជាក្មេងដែលរត់ចេញពីផ្ទះ ហើយរាល់ពេលដែលនាងបើកបររថយន្តទៅណាមកណាម្ដងៗគឺតែងតែមានប៉ូលីសផាកពិន័យចំពោះនាងជានិច្ចដោយគិតថានាងមិនទាន់គ្រប់អាយុបើកបរ ៕(ប្រភព៖ ឡូលីប៉ប) កុសល