អស្ចារ្យ ! បុរស​ពិការភ្នែក​ហ៊ាន​បើក​ម៉ូតូ​លើផ្លូវ​សាធារណៈ (​មាន​វីដេអូ​)

អ្នកប្រាកដជាអាចដឹងថា ជីវិតអ្នកនឹងប្រែប្រួលលំបាកយ៉ាងណា ប្រសិនបើអ្នកទទួលរងពិការភាពលើអវៈយវៈណាមួយ ព្រោះគ្រប់អវៈយវៈទាំងអស់លើរាងកាយសុទ្ធតែមានអត្ថប្រយោជន៍ និង ការប្រើប្រាស់រៀងៗខ្លួន ។

អស្ចារ្យ ! បុរស​ពិការភ្នែក​ហ៊ាន​បើក​ម៉ូតូ​លើផ្លូវ​សាធារណៈ (​មាន​វីដេអូ​)

ជាកស្តែង ថ្មីៗនេះ បុរសពិការភ្នែកម្នាក់បានក្លាយជាប្រធានបទមួយដែលត្រូវបានបណ្តាអ្នកលេងអ៊ីនធឺរណេតជជែកវែកញែកគ្នា បន្ទាប់ពីឃើញរូបគាត់អាចបើកម៉ូតូបាន ។ ថ្វីបើគាត់អាចបើកម៉ូតូបានមែន តែគាត់ត្រូវការជំនួយពីភរិយាគាត់ ដើម្បីប្រាប់ពីផ្លូវខាងមុខមានអ្វីខ្លះ ។ វីដេអូបុរសពិការភ្នែកឌុបប្រពន្ធដើរលេងត្រូវគេថតបាននៅក្នុងតំបន់ Yichunស្រុក Jiangxi ។ បន្ទាប់ពីឃើញហេតុការណ៍នេះ បុរសម្នាក់ក៏បានលួចថតវីដេអូពួកគេ ព្រោះការបើកបរបុរសពិការពិតជាល្អដូចមនុស្សទូទៅ ហើយវាក៏ដោយសារស្ត្រីជាភរិយាស្រែកប្រាប់ពីខាងក្រោយខ្នងគាត់ ។

អស្ចារ្យ ! បុរស​ពិការភ្នែក​ហ៊ាន​បើក​ម៉ូតូ​លើផ្លូវ​សាធារណៈ (​មាន​វីដេអូ​)

បន្ទាប់ពីវីដេអូនេះត្រូវបានគេចែកចាយជាសាធារណៈ សារព័ត៌មានមួយក៏បានរកគាត់ឃើញថា គាត់ជាអ្នកទទួលភ្ញៀវក្នុងហាងមួយនៅក្នុងទីក្រុង តែគាត់តែងតែត្រឡប់ទៅស្រុកកំណើតរៀងរាល់ខែ ដើម្បីទៅលេងម្តាយ ហើយដោយសារតែចង់សន្សំសំចៃថ្លៃឡានក្រុង ទើបគាត់ប្រើប្រាស់ម៉ូតូជាយានជំនិះ ៕

ប្រភព៖ pmhotnews

អ្នកនឹងចូលចិត្ត

  • អស្ចារ្យ ! បុរស​ពិការភ្នែក​ហ៊ាន​បើក​ម៉ូតូ​លើផ្លូវ​សាធារណៈ (​មាន​វីដេអូ​)已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/05/27  Category:ជីវិតនិងសង្គម
Tags: