​បុរស​ដៃ​​​ទម្ងន់​២០​គ.ក ​ត្រូវ​​​​គ្រួសារ​កាត់​កាល់​ និង​ចោទ​ថា​ជា​បិសាច​

បុរសជនជាតិឥណ្ឌាវ័យ២៥ឆ្នាំម្នាក់ ដែលមានដៃធំម្ខាងទម្ងន់២០គីឡូក្រាម រស់នៅតែលតោលក្នុងទីក្រុងម៉ុមបៃ បានធ្វើឲ្យអ្នកសារព័ត៌មានឥណ្ឌាជាច្រើនចាប់អារម្មណ៍ស្កាត់ជួបសម្ភាស។

​បុរស​ដៃ​​​ទម្ងន់​២០​គ.ក ​ត្រូវ​​​​គ្រួសារ​កាត់​កាល់​ និង​ចោទ​ថា​ជា​បិសាច​

តាមការឲ្យដឹងពីអ្នកកាសែតឥណ្ឌា បានឲ្យដឹងថាបុរសខាងលើមានឈ្មោះ Bablu ។ ដៃរបស់បុរសរូបនេះបានវិវឌ្ឍប្រែក្លាយជាធំតាំងពីនៅវ័យកុមារមកម្ល៉េះ។

Bablu បានឲ្យដឹងទៀតថា រូបគេត្រូវអ្នកជិតខាងចោទថាជាកូនបិសាច ដោយសារតែដៃធំខុសធម្មតារបស់លោក។ ក្រោយពេលដៃរបស់ Bablu ប្រែក្លាយជាធំប្លែក គ្រួសាររបស់លោកក៏លែងរាប់រក ហើយBablu ក៏សម្រេចចិត្តរត់ចេញពីផ្ទះស្រុកកំណើត ទៅផ្ដើមជីវិតថ្មីនៅក្រុងម៉ុមបៃ។

សព្វថ្ងៃBablu នៅតែបន្តរស់នៅពឹងលើការងារអ្វីៗដែលអាចធ្វើបាននៅទីក្រុងនោះ ចំណែកអ្នកសារព័ត៌មានឥណ្ឌាក៏បានជួយនាំ Bablu ទៅជួបគ្រូពេទ្យដើម្បីពិនិត្យដៃផងដែរ។

​បុរស​ដៃ​​​ទម្ងន់​២០​គ.ក ​ត្រូវ​​​​គ្រួសារ​កាត់​កាល់​ និង​ចោទ​ថា​ជា​បិសាច​

បើតាមសម្ដីគ្រូពេទ្យ ដៃរបស់ Bablu បានវិវឌ្ឍដល់ដំណាក់កាលចុងក្រោយ ដែលមានន័យថាមិនអាចវះកាត់ព្យាបាលឲ្យដូចដើមធម្មតាវិញនោះទេ។ គ្រូពេទ្យបានបន្ថែមទៀតថា ដៃ Bablu រីកធំខុសធម្មតាដោយសារការលូតលាស់កោសិកាអ័រម៉ូនច្រើនខុសពីធម្មតា ដែលបង្កឲ្យដៃម្ខាងរបស់ Bablu ខុសប្រក្រតីបែបនោះ៕

​បុរស​ដៃ​​​ទម្ងន់​២០​គ.ក ​ត្រូវ​​​​គ្រួសារ​កាត់​កាល់​ និង​ចោទ​ថា​ជា​បិសាច​

​បុរស​ដៃ​​​ទម្ងន់​២០​គ.ក ​ត្រូវ​​​​គ្រួសារ​កាត់​កាល់​ និង​ចោទ​ថា​ជា​បិសាច​

​បុរស​ដៃ​​​ទម្ងន់​២០​គ.ក ​ត្រូវ​​​​គ្រួសារ​កាត់​កាល់​ និង​ចោទ​ថា​ជា​បិសាច​

​បុរស​ដៃ​​​ទម្ងន់​២០​គ.ក ​ត្រូវ​​​​គ្រួសារ​កាត់​កាល់​ និង​ចោទ​ថា​ជា​បិសាច​

 

ប្រែសម្រួល៖ sabay (មាន រតនា)
ប្រភព៖ Dailymail

អ្នកនឹងចូលចិត្ត

  • ​បុរស​ដៃ​​​ទម្ងន់​២០​គ.ក ​ត្រូវ​​​​គ្រួសារ​កាត់​កាល់​ និង​ចោទ​ថា​ជា​បិសាច​已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/05/27  Category:ជីវិតនិងសង្គម
Tags: