Prius ស៊េរី​ ២០១៦ ​​ជា​ឡាន​ Hybird ស៊ីសាំង​តិច​ជាង​គេ​បំផុត​

Consumer Reports អង្គភាពជំនាញខាងតេស្តគ្រឿងអេឡិចត្រូនិក បានបញ្ចេញរបាយការណ៍ថ្មីមួយដោយលើកឡើងថា Toyota Prius ស៊េរី ២០១៦ ជារថយន្តប្រភេទ Hybrid ស៊ីសាំងតិចជាងគេបំផុត ក្នុងចំណោមរថយន្តដែលបានតេស្តកន្លងមក។

Prius ស៊េរី​ ២០១៦ ​​ជា​ឡាន​ Hybird ស៊ីសាំង​តិច​ជាង​គេ​បំផុត​

បើតាមការវាស់ស្ទង់របស់អង្គភាពខាងលើបង្ហាញថា Prius ស៊េរីថ្មីនេះអាចបើកបរបានចម្ងាយ ១០០ គីឡូម៉ែត្រ ដោយចំណាយប្រេងឥន្ធនៈអស់ត្រឹម ៤,៥២ លីត្រប៉ុណ្ណោះ។ បើប្រៀបនឹងកំណត់ត្រាចាស់ ដែលកាន់កាប់ដោយ Toyota Insight គឺចំណាយប្រេងអស់ ៤,៦១ លីត្រ លើចម្ងាយផ្លូវ ១០០ គ.ម។

Consumer Reports បានកត់សម្គាល់ដែរថាក្រៅពីស៊ីសាំងតិចហើយ រថយន្តនេះក៏មានការកែសម្រួលឲ្យប្រសើរឡើងលើ រូបរាង ប្រព័ន្ធសុវត្ថិភាព និងកាន់តែងាយស្រួលបើកបរ៕

ប្រភព៖ sabay

អ្នកនឹងចូលចិត្ត

  • Prius ស៊េរី​ ២០១៦ ​​ជា​ឡាន​ Hybird ស៊ីសាំង​តិច​ជាង​គេ​បំផុត​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/27  Category:ជីវិតនិងសង្គម
Tags: