គំនូរ​មួយ​ផ្ទាំង​ធ្វើ​ឲ្យ​មេ​ Apple ​យល់​ថា​ iPhone កើត​​តាំង​ពី​ ៣៥០​ ឆ្នាំ​មុន

លោក​ Tim Cook នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Apple បាន​បង្កើត​ការ​ចាប់​អារម្មណ៍​មួយ​ថ្មី​ នៅ​ពេល​លោក​ឆ្លើយ​តប​នឹង​សំនួរ​ថា​ “តើ​ iPhone បង្កើត​ឡើង​តាំង​ពី​ពេល​ណា?”

 

គំនូរ​មួយ​ផ្ទាំង​ធ្វើ​ឲ្យ​មេ​ Apple ​យល់​ថា​ iPhone កើត​​តាំង​ពី​ ៣៥០​ ឆ្នាំ​មុន

 

លោក​បាន​ឆ្លើយ​តប​នឹង​សំនួរ​ខាង​លើ​ដោយ​រៀប​រាប់​ថា៖ “កាល​ពី​យប់​មិញ​​អ្នក​ស្រី​ Neelie ​បាន​នាំ​ខ្ញុំ​ទៅ​​មើល​រូប​គំនូរ​​មួយ​ចំនួន​ដែល​ជាស្នាដៃ​របស់​វិចិត្រករ​ Rembrandt ហើយ​ខ្ញុំ​​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ព្រោះ​គំនូរ​មួយ​ផ្ទាំង។ ខ្ញុំ​ឃើញ​មាន​​ iPhone មួយ​គ្រឿង​ក្នុង​ផ្ទាំង​គំនូរ​នោះ”។

 

គំនូរ​មួយ​ផ្ទាំង​ធ្វើ​ឲ្យ​មេ​ Apple ​យល់​ថា​ iPhone កើត​​តាំង​ពី​ ៣៥០​ ឆ្នាំ​មុន

 

លោក​បន្ត​ថា​៖ “វា​រាង​ពិបាក​មើល​បន្តិច​ប៉ុន្តែ​ខ្ញុំ​ស្បថ​ថា​ វា​ (iPhone) ពិត​ជា​នៅ​​ក្នុង​នោះ​មែន។ ខ្ញុំ​​​គិត​ថា​ ខ្ញុំ​ដឹង​ iPhone បង្កើត​ឡើង​​នៅ​ពេល​ណា​ ប៉ុន្តែ​ឥឡូវ​នេះ​ខ្ញុំ​មិន​ច្បាស់​ទៀត​នោះ​ទេ”។

 

ការ​ពិត​ទៅ​គំនូរ​ដែល​លោក​ Tim Cook ​លើក​ឡើង​នោះ​ មិន​មែន​ជា​ស្នាដៃ​វិចិត្រករ​ Rembrandt ឡើយ​ ប៉ុន្តែ​ជា​​ស្នាដៃ​វិចិត្រករ​ ​Pieter de Hooch ដែល​គូរ​ឡើង​ក្នុង​ឆ្នាំ​ ១៦៧០ ហើយ​គំនូរ​​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា​ “បុរស​ហុច​សំបុត្រ​ឲ្យ​ទៅ​នារី​ក្នុង​សាល​មួយ”៕

 

​​​​​​​​​​​ចុច​អាន៖ មេ​ក្រុមហ៊ុន​ផលិត​ប្រព័ន្ធ​​ Android លួច​ប្រើ iPhone ដល់​គេ​ចាប់​បាន​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖​ CNBC​​​​​