គីម លីហ្សា ប្រាប់​ថា នាងមាន​គភ៌​៤​ខែ​ហើយ!

ថ្មី​ៗ​នេះ​នៅ​លើ page Facebook ផ្ទាល់​ខ្លួន​របស់​អតីត​តារា​ចម្រៀង គីម លីហ្សា បាន​ចែក​រំលែក​រូបភាព​មួយ​សន្លឹក​របស់​ខ្លួន​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​រូបរាង​ស្រស់​ស្អាត​របស់​ខ្លួន​ដដែល បើ​ទោះ​ជា​មាន​ផ្ទៃពោះ​ជាង​បួន​​​ខែ​ហើយ​ក៏​ដោយ។

 

គីម លីហ្សា ប្រាប់​ថា នាងមាន​គភ៌​៤​ខែ​ហើយ!

 

ក្នុង​រូបភាព​នោះ​ឃើញ​ថា លីហ្សា បាន​ស្លៀក​សំលៀកបំពាក់​បែប​រលុង​ៗ​ដែល​ផ្ដល់​ភាព​ងាយស្រួល​ចំពោះ​អ្នក​មាន​គភ៌ គឺ​អាវ​វាល​ក្លៀក​ខ្លី​ពណ៌​ខ្មៅ និង​ខោ​ក្រណាត់​ស​ឆ្នូត​ពណ៌​ស៊ីជម្ពូ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​តារា​ស្រី​ដែល​បាន​ចេញ​ទៅ​រស់​នៅ​អូស្ត្រាលី​តាម​ស្វាមី​កាលពី​ឆ្នាំ ២០១៤ បាន​សរសេរ​សារ​​អម​ថា “ថ្ងៃនេះ baby បាន ១៨ អាទិត្យ​ហើយ តែ mummyមិន​ទាន់​បាន​ទៅ​មើល​អេកូ​ស្រី ឬ​ប្រុស​ទេ​ ចាំ ២០ អាទិត្យ​ចាំ​មើល​សរុប​ហ្មង mummyសង្ឃឹម​ថា​កូន​នឹង​សុខភាព​ល្អ​ណា”។

 

តាំងពី​មាន​ពពោះ​កូន​ដំបូង​នេះ​មក គីម លីហ្សា ទើប​តែ​បង្ហាញ​រូបភាព​ខ្លួន​ពេល​ពេល​ពោះ​ធំ​នេះ​តែ​ពី​សន្លឹក​គត់៕

 

គីម លីហ្សា ប្រាប់​ថា នាងមាន​គភ៌​៤​ខែ​ហើយ!

 

អត្ថបទ៖ទ្រី រ៉ាវី

រូបភាព៖Facebook