​អ្នក​គួរ​អាន​អត្ថបទ​នេះ​បើ​សិន​ជា​អ្នក​ចង់​ក្លាយ​ជា​អ្នក​ពូកែ​រាប់​អាន​មិត្ត​ថ្មី​ដ៏​ពូកែ​

វិធីល្អ១ក្នុងចំណោមវិធីល្អបំផុតដើម្បីឈានទៅរកភាពជោគជ័យក្នុងជីវិត ក្នុងនោះមានការចាប់ផ្តើមកសាងទំនាក់ទំនងជាមួយអ្នកដទៃ ។ ពេលដែលអ្នកស្គាល់មនុស្សច្រើនហើយ ពួកគេនឹងអាចជួយអ្នកក្នុងការជុំរុញនិងលើកទឹកចិត្តអ្នកទៅកាន់ភាពជោគជ័យផងដែរ ។

ហើយក្នុងមនុស្សថ្មីដែលអ្នកជួបនោះ អាចនឹងមានអ្នកខ្លះមានបញ្ហាមិនសូវល្អក្តី តែជំហានដំបូងអ្នកត្រូវហ៊ានកសាងមិត្តថ្មីជាមុនសិន ទើបអ្នកដឹងថា គេជាមនុស្សល្អត្រឹមត្រូវ ឬ មិនត្រឹមត្រូវជាដើម ដូចនេះបញ្ហាថា តើធ្វើដូចម្តេចទើបអ្នកអាចក្លាយជាអ្នកសាងមិត្តថ្មីបានយ៉ាងពូកែនោះ ? ចម្លើយនៅខាងក្រោមនេះដូចតទៅ ៖

១.កុំអង្គុយជាមួយមិត្តភក្តិរបស់អ្នក ៖

មិនថាពេលដែលអ្នកទៅចូលរួមសិក្ខាសាលាឬការជួបជុំអ្វីនោះទេ អ្នកមិនគួរអង្គុយជិតមិត្តចាស់របស់អ្នកនោះទេ ហើយការដែលនៅឆ្ងាយបែបនេះអាចឲ្យអ្នកឈរឬទៅនិយាយជាមួយមនុស្សថ្មីផ្សេងទៀតយ៉ាងល្អ ។ ចំនួនអ្នករកស៊ីគឺ គេចូលចិត្តធ្វើបែបនេះក្នុងការជួបជុំក្នុងការរកស៊ីនានា ព្រោះគេអាចស្គាល់មនុស្សថ្មី ដែលមិត្តថ្មីនេះហើយអាចជាអតិថិជនឬក៏ដៃគូសហការរបស់គេក៏ថាបាន ។

២.ដាក់ផែនការថា រកមិត្តថ្មីឲ្យបាន ៖

ជំហានទី១អ្នកត្រូវចេញពីកន្លែងឬមិត្តភក្តិចាស់ដែលអ្នកស្គាល់ ឯជំហានទី២នេះ គឺ អ្នកត្រូវដាក់គោលដៅរៀងរាល់ពេលចូលកម្មវិធីទាំងនោះថា ក្នុងកម្មវិធីនេះ អ្នកគួរបង្កើតមិត្តថ្មីឲ្យបានប៉ុន្មានអ្នក ៣ ឬ ៥ នាក់ ? វាជាជម្រើសរបស់អ្នក ។

អ្នកអាចយកនាមប័ណ្ណរបស់អ្នកទៅជាមួយ ក្នុងករណីត្រូវការអោយគ្នាទៅវិញទៅមកផងដែរ តែត្រូវចាំផងដែរ អ្នកមិនចាំបាច់ត្រូវការបង្កើតមិត្តថ្មីទាំងក្រុមដ៏ច្រើននោះទេ ។

៣.សួរគេឲ្យបានច្រើន ៖

ពេលដែលអ្នកចង់បង្កើតមិត្តថ្មី អ្នកមិនគួរនិយាយតែពីខ្លួនឯងនោះទេ ផ្ទុយទៅវិញអ្នកត្រូវសួរគេឲ្យបានច្រើន តាមដែលអាចធ្វើបានតាមស្ថានភាពទាំងនោះ ។ អ្នកអាចប្រើបច្ចេកទេសក្នុងការសួរសំណួរផ្សេងៗ ក្នុងនោះមានដូចជា 5 Why’s ជាដើម ។
បញ្ជាក់ ៖ 5 why’s ជាការសួរសំណួរថា ហេតុអ្វីចំនួន៥ដងតគ្នា ។
ឧទាហរណ៏ ៖
១.ហេតុអ្វីអ្នកពិបាកចិត្ត ? ចម្លើយ ៖ ព្រោះតែដោះស្រាយបញ្ហាលុយកាក់ចុងខែមិនចេញ
២.មូលហេតុអ្វីបានជាអ្នកមិនអាចដោះស្រាយវាចេញ ?
ចម្លើយ ៖ ព្រោះតែសំបូរការហៅការច្រើនពេក
៣.ចុះអ្នកហេតុអ្វីមិនរៀនកាត់បន្ថយការអ្នកមិនសំខាន់ខ្លះចោលទៅ ? ខ្ញុំមានគំនិតល្អមួយដល់អ្នក…….។ល។

៤.នៅតែបន្តភ្ជាប់ទំនាក់ទំនងគ្នា ៖

ក្លាយជាអ្នកសាងមិត្តថ្មីមិនមានន័យថា អ្នកគ្រាន់តែនិយាយរកគេតែក្នុងកម្មវិធីម្តងនោះចប់នោះទេ អ្នកត្រូវកសាងមិត្តភាពនោះតទៅទៀត ហើយសម័យនេះអ្នកក៏មានបណ្តេញសង្គមជាច្រើនដែលអ្នកអាចភ្ជាប់ទំនាក់ទំនងជាមួយគ្នា បើទោះបីនៅឆ្ងាយពីគ្នាក៏ដោយ ។ ម្យ៉ាងទៀតការធ្វើបែបនេះអ្នកក៏អាចដឹងពីបុគ្គលិកលក្ខណៈរបស់គេខ្លះៗ តាមបណ្ដេញសង្គមទាំងនោះផងដែរ ។

ប្រែសម្រួលដោយ ៖ Limbique
ប្រភព ៖


  • ​អ្នក​គួរ​អាន​អត្ថបទ​នេះ​បើ​សិន​ជា​អ្នក​ចង់​ក្លាយ​ជា​អ្នក​ពូកែ​រាប់​អាន​មិត្ត​ថ្មី​ដ៏​ពូកែ​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/27  Category:ជីវិតនិងសង្គម
Tags: