មាន​ដឹង​ទេ​ថា ស្ត្រី​ដែល​ចង់​រួមរ័ក​ជាមួយ​បុរស​មាន​អាការ​បែបណាខ្លះ?​

មិនមែនមានតែបុរសនោះទេដែលមានអារម្មណ៍នឹកចង់រួមរ័កជា មួយដៃគូនោះ មានពេលខ្លះនាងក៏នឹកភ្នកក្នុងចិត្តដែរ ប៉ុន្តែទាស់ត្រង់ថា ដោយសារតែខ្លួននាងជាស្រីតែងមានភាពខ្មាសអៀនច្រើន ដែលមិនអាចនិយាយប្រាប់ផ្ទាល់មាត់ដោយត្រង់ៗបានប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់លោកអ្នកដែលជាដៃគូរបស់នាងក៏គួរតែចេះសង្កេតមើលពីកាយវិការ ដែលនាងបានស្ដែងឡើងខណៈពេលស្ថិតនៅជាមួយគ្នា ដែលកាយវិការទាំងនោះអាចជាសញ្ញាបង្ហើបប្រាប់អ្នកថា នាងពិតជាមានអារម្មណ៍ពុះកញ្ច្រោលចង់រួមរ័កជាមួយអ្នកយ៉ាង ខ្លាំងក្លា។ បើដូច្នេះ សូមស្វែងយល់ជាមួយ ឡារ៉ែន ទាំងអស់គ្នាដូចខាងក្រោមនេះ ៖

ដកដង្ហើមញាប់
ជាទូទៅនៅពេលស្ថិតនៅក្នុងម៉ោងសម្រាក ឬគ្មានអ្វីដែលត្រូវបំពេញនោះដង្ហើមរបស់មនុស្សគ្រប់គ្នាតែងមានលក្ខណៈស្មើៗគ្នាល្អ ណាស់។ ប៉ុន្តែប្រសិនបើទទួលបានអារម្មណ៍ផ្លូវភេទហើយនោះ វានឹងធ្វើឱ្យដំណើរនៃការដកដង្ហើមរបស់នាងដង្ហក់ជាងធម្មតា។ ចង្វាក់បេះដូងនឹងដើរញាប់នៅពេលរាងកាយរបស់នាងត្រៀមខ្លួននឹងឈានដល់ ចំណុចកំពូល មានន័យថាសរីរាង្គក្នុងពោះ និងសាច់ដុំកំពុងតែទាមទារ នូវអុកស៊ីហ្ស៊ែនឱ្យបានច្រើន។ អ្នកអាចដឹងពីការ ប្រែប្រួលនៃការដកដង្ហើមរបស់នាងដោយផ្ទាល់ ដែលនេះគឺជាភាសាកាយវិការសិចដែលនាងកំពុងតែផ្តល់ឱ្យអ្នកដឹងថានាង កំពុងមានសម្រើបហើយ។

   រាងកាយរបស់នាងទៅជារមួល
ប្រសិនបើនាងកំពុងតែក្តាប់ម្រាមជើង ឬរមួល នោះគឺជាសញ្ញាបញ្ជាក់ថា នាងពេញចិត្តនឹងនៅជិតអ្នក ចង់បង្កើតអនុស្សាវរីយដ៏ផ្អែមល្ហែម ជាមួយអ្នកយ៉ាងពិតប្រាកដ។ ជួនកាលនាងអាចធ្វើសកម្ម-ភាពដោយយកជើង ឬម្រាមជើងមកត្រដុសលើជើងរបស់អ្នកក៏មាន ខណៈដែលនាងប្រើកម្លាំងរុញជម្នះនឹងអ្នក មានន័យថា អារម្មណ៍តណ្ហាកំពុងតែដុតរោលពេញរាងកាយ។ ប៉ុន្តែមានពេលខ្លះ នាងអាចដេកសន្ធឹងដូចជាលក្ខណៈធ្វើហី នោះក៏ប្រហែលជាសកម្មភាពតបទៅនឹងអ្វីដែលអ្នកកំពុងតែធ្វើរួមជាមួយ នាង។ ដូច្នេះ នៅពេលបានជ្រាបពីបំណងរបស់នាង អ្នកគួរតែព្យាយាមបំពេញក្ដីប្រាថ្នាជីវិតជាគូមួយនេះដោយកុំ បង្អង់យូរ ក្រែងភ្លើងតណ្ហាមួយនេះរលត់បាត់ទៅវិញ ហើយជំនួសមកវិញនូវអារម្មណ៍ក្រោធ។

    ដៃត្រដាងចេញ
ភាសាកាយមួយប្រភេទទៀត ក៏ជាសញ្ញាបញ្ជាក់ថា នាងទទួល បានសម្រើបផ្លូវភេទយ៉ាងពេញទំហឹងដែរ នោះគឺដៃទាំងគូរបស់នាងឱបពោបមកលើទ្រូងរបស់អ្នក។ មានពេលខ្លះអាចកំពុងអង្គុយជិតគ្នា តែដៃរបស់នាងបែរជាសសៀរមកចាប់ដៃរបស់អ្នក ឬក្រសោបចង្កោះ ក៏ជាសញ្ញាមួយដែរ។

 ចលនាសាច់ដុំទ្វារមាស
ត្រង់ចំណុចនេះអាចជាការលំបាកមួយសម្រាប់ធ្វើការសម្គាល់ ព្រោះវាកើតមានឡើងនៅទីតាំងកំបាំង។ កន្លែងដែលមានរំញោចខ្លាំងបំផុតរបស់ស្ត្រីគឺជញ្ជាំងរបស់ទ្វារមាស សាច់ដុំ ស្បែក និងបរិវេណគ្លីតូរីស។ ជញ្ជាំងទ្វារមាសគឺជាសាច់ដុំដ៏អស្ចារ្យមួយ ហើយវាប្រហែលជាអាចប្រើដើម្បីបង្កើតអារម្មណ៍ស្រើបស្រាលបានក្នុងពេលរួមភេទ។ អ្នកអាចកើតមានអារម្មណ៍ក្នុងពេលនាងទទួលបានចំណុចស្រើបស្រាលដល់កំពូល ខណៈសាច់ដុំក្នុងទ្វារមាសកន្ត្រាក់ បញ្ចេញទឹករំអិលមកក្រៅ ដែលកាន់តែធ្វើឱ្យរាងកាយរបស់នាងរមួលខុសប្រក្រតី។

សរុបទៅមានន័យថា ស្ត្រីអាចមានចំណូលចិត្តរួមភេទច្រើនដូចបុរសដែរ ប៉ុន្តែអ្វីដែលធ្វើឱ្យនាងមិនចូលចិត្តគឺការយល់ដឹងដោយខ្លួនឯង ព្រមទាំងជំនាញរបស់ដៃគូដែលមិនអាចផ្តល់ឱ្យនាងនូវភាពស្រើបស្រាលបានល្អបំផុត។ ប្រសិនបើអ្នកមិនច្បាស់ថាអាចផ្តល់នូវភាពពេញចិត្តខាងផ្លូវភេទដល់នាងទេ អ្នកគួរតែស្វែងរកនូវវិធីប៉ះប៉ូវផ្សេង។ ការនិយាយពិភាក្សាគ្នា ជាពិសេសសួរនូវអ្វីដែលនាងចង់បាន ពិតជាអាចដោះស្រាយបាន ប៉ុន្តែចូរស្តាប់ និងមើលការឆ្លើយតបរបស់នាងនូវអ្វីដែលអ្នកកំពុងតែធ្វើ។ មនុស្សប្រុសស្រីគ្រប់រូបមានលក្ខណៈខុសពីគ្នា ហើយក៏មិនមានការឆ្លើយតបទៅនឹងការស្ទាបអង្អែលដដែលៗដែរ ដូច្នេះចូរព្យាយាមផ្លាស់ប្តូរអ្វីដែលថ្មី៕

ប្រភព៖ lareine

អ្នកនឹងចូលចិត្ត

  • មាន​ដឹង​ទេ​ថា ស្ត្រី​ដែល​ចង់​រួមរ័ក​ជាមួយ​បុរស​មាន​អាការ​បែបណាខ្លះ?​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/27  Category:សុខភាព
Tags: