រឿង​គួរ​ចងចាំ ចំពោះ​ការរួម​ភេទ​លើកដំបូង ក្រោយពី​សម្រាលកូន​រួច​

មែនហើយ ការរួមភេទ អាចនឹងមានបញ្ហាដែរ ក្រោយពីសម្រាលកូនរួច ព្រោះតែខាងស្រីខ្សោយចំណង់ផ្លូវភេទ បញ្ហារាងកាយ និងគេងមិនបានគ្រប់គ្រាន់។ ការរួមភេទប្រហែលជារឿងចុងក្រោយមួយ ប៉ុន្តែ អ្នកអាចធ្វើវាបាន។ ចូររងចាំយ៉ាងហោចណាស់ ៦ សប្តាហ៍សិនរហូតដល់អ្នកអាចធ្វើវាបានឡើងវិញ ប៉ុន្តែ ត្រូវត្រៀមខ្លួន ដើម្បីប្រឈមនឹងបញ្ហាមួយចំនួនដែរ។

_អ្វីដែលជាការរំពឹងទុក :
_អាចឈឺចាប់ :
អ្នកខ្លះធ្លាប់មានអាការៈ ឈឺចាប់គ្រប់ពេលរួមភេទតែម្តង ប៉ុន្តែ រឿងនេះ ទំនងជាមានអាការៈ គ្មានផាសុកភាពមួយចំនួនប៉ុណ្ណោះ។ ដូច្នេះ ចូរកុំរួមភេទអី បើសិនជាអ្នកនៅតែមាន អាការៈហូរឈាមទៀត ព្រោះវាអាចជាសញ្ញាបញ្ជាក់ថា របួសអ្នកមិនទាន់ជាសះស្បើយនៅឡើយទេ។ ចូរចងចាំថា ការឈឺចាប់ គឺជារឿងធម្មតាទេ។

_អាចនឹងមានសម្រើបខ្លាំង :
បើសិនជាអ្នកធ្លាប់សម្រាលកូនតាមធម្មជាតិ ក្បាច់រួមភេទមួយចំនួន ដែលអ្នកធ្លាប់តែចូលចិត្តប្រើប្រាស់នោះ វាអាចនឹងធ្វើឲ្យរំខានដល់អ្នកវិញ តែក្បាច់ផ្សេងទៀត ដែលអ្នកមិនចូលចិត្ត បែរជាធ្វើឲ្យអ្នកស្រួលខ្លួនទៅវិញ។ ដូច្នេះ ចូរកុំមានភាពខ្មាស់អៀនឲ្យសោះ ក្នុងការសាកល្បងក្បាច់រួមភេទថ្មីៗ។ វាគួរតែដល់ពេលសាកល្បង នូវអ្វីៗថ្មីៗជាលើកដំបូង ដើម្បីជាការសប្បាយ និងភ្ញាក់ផ្អើល។

_គ្មានចំណង់ផ្លូវភេទ :
ការបំបៅដោះកូន អាចនឹងរំខានដល់ចំណង់ផ្លូវភេទអ្នកបាន។ អ័រម៉ូន Prolactin ដែលជំនួយដល់ការផលិតទឹកដោះនោះ អាចនឹងប្រឆាំងចំណង់ផ្លូវភេទអ្នកបាន។ ការបំបៅដោះកូន ក៏អាចកាត់បន្ថយអ័រម៉ូនភេទអឺស្ត្រូសែន និងកាត់បន្ថយចំណង់ផ្លូវភេទ ព្រមទាំងបណ្តាលឲ្យទ្វារមាសស្ងួតបានដែរ។ ដូច្នេះ នៅពេលអ្នករួមភេទជាលើកដំបូង ក្រោយពីសម្រាលកូនរួចនោះ ចូរប្រាកដថា អ្នកបានប្រើប្រាស់ទឹករំអិល បន្ថែមគ្រប់គ្រាន់ហើយ។

_ក្បាច់រួមភេទដែលគួរតែសាកល្បង :

_ក្បាច់ម៉ែចែកឲ្យ :
ក្បាច់នេះ ចង់សម្តៅទៅលើប្រុសនៅលើស្រី ហើយវាក៏ជាក្បាច់រួមភេទដ៏ល្អបំផុត ក្រោយពីសម្រាលកូនរួចដែរ។ វានឹងជួយអ្នកអាចបំបាត់បញ្ហាជាច្រើន ហើយបើសិនជាអ្នកសម្រាលកូនដោយវះកាត់វិញ វាក៏មិនដាក់សម្ពាធអ្វី ទៅលើពោះរបស់អ្នកដែរ។

_ក្បាច់ចំណិតត្រសក់ :
ការក្រសោបលួងលោម ក្នុងក្បាច់រួមភេទបែបចំណិតត្រសក់ អាចជារឿងដ៏អស្ចារ្យមួយ បើសិនជាអ្នកសម្រាលកូនដោយវះកាត់ ព្រោះវានឹងមិនដាក់សម្ពាធខ្លាំង ទៅលើសម្លាកស្នាមវះកាត់លើពោះឡើយ។ ជាមួយគ្នានេះដែរ អ្នកនឹងអាចគ្រប់គ្រងជម្រៅ នៃការស៊កបញ្ចូលលិង្គ និងប្រាកដថា វានឹងមិនមានការឈឺចាប់អ្វីឡើយ។

_ខាងស្រីនៅពីលើ :
ក្បាច់រួមភេទដែលខាងស្រីនៅពីលើវិញ អាចជារឿងមួយល្អណាស់ ក្រោយពីសម្រាលកូនរួច ព្រោះអ្នកនឹងអាចគ្រប់គ្រង ស្ថានការរួមភេទបានកាន់តែល្អ។

_ក្បាច់រួមភេទ ដែលអ្នកគួរចៀសវាង :
ក្បាច់ខាងប្រុងនៅពីក្រោយ ឬក្បាច់ឆ្កែ (Doggy)
បើសិនជាអ្នកទើបតែចាប់ផ្តើមរួមភេទឡើងវិញ ក្រោយពីសម្រាលកូនរួច ចូរចៀសវាងការប្រើក្បាច់ Doggy នេះ ព្រោះវាដាក់សម្ពាធខ្លាំង ទៅលើតំបន់កម្រាលប៉េរីណេ ហើយអាចនឹងពិបាក ក្នុងការគ្រប់គ្រងជម្រៅ និងល្បឿននៃការស៊កបញ្ចូលលិង្គទៀត៕

ប្រភព៖ cen

  • រឿង​គួរ​ចងចាំ ចំពោះ​ការរួម​ភេទ​លើកដំបូង ក្រោយពី​សម្រាលកូន​រួច​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/27  Category:សុខភាព
Tags: