អ្នកម្តាយគ្រប់រូបត្រូវធ្វើយ៉ាងណាពេលទារកមានជំងឺរាក?

អ្នកម្តាយ គ្រប់រូបតែងតែមានការព្រួយបារម្មណ៍ និងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះ ទារកដែលនៅបៅដោះ។ ទាំងម្ហូបអាហារក្នុងការទទួល ទានក៏គាត់យកចិត្តទុកដាក់ខ្លាំងណាស់ ព្រោះពួក គាត់ខ្លាចកូនមានជំងឺរាកដោយសាគាត់ទទួលទានអាហារមិនស្អាត។ អ្វីដែលពួកគាត់មានការពិបាកនោះគឺ នៅពេកដែលទារកមានអាការរាកគាត់មិនដឹងត្រូវធ្វើយ៉ាងដូចម្តេច។ហើយក៏ មានអ្នកម្តាយមួយចំនួនធំតែងតែយល់ឃើញថា មូលហេតុដែលអាចធ្វើឱ្យទារករាកគឺបណ្ដាលមកពីម្ដាយដែលទទួលទានអាហារ ផ្ដេសផ្ដាស។ នេះជាអត្ថប្រយោជន៍ដែលស្ត្រីគ្រប់រូបគួរដឹងថាទារករាកមិនមាន ការទាក់ទងនឹងការទទួលអាហាររបស់ម្ដាយនោះទេ គឺបណ្ដាលមកពីការខ្វះអនាម័យក្នុងការថែទាំទារកតែប៉ុណ្ណោះ។

ការថែទាំទារកពេលរាកគឺជារឿងមួយដែលលោកអ្នកគប្បីស្វែងយល់ដឹងឱ្យបាន ត្រឹមត្រូវ ព្រោះអាចបណ្ដាលឱ្យទារកបាត់បង់ជាតិទឹកកាន់តែច្រើន បើនៅតែមានការធ្វេសប្រហែស។ដើម្បីជាចំណេះដឹងមួយសម្រាប់ចែកជូនដល់ ស្ត្រីដែលជាមាតាគ្រប់រូបបានយល់ដឹងពីការថែរក្សាកូនតូចពីអាការរាក នោះ ផបហ្សូនអាស៊ីនិងបង្ហាញពីរបៀបថែរក្សាដូចខាងក្រោមនេះ៖

បញ្ហាដែលបណ្ដាលឱ្យមានអាការរាកចំពោះទារកគឺបណ្ដាលមកពីវីរុស បាក់តេរី និងបណ្ដាលមកពីពពួកបារ៉ាស៊ីត។ បញ្ហាដែលជួបប្រទះជាញឹកញាប់ជាងគេនោះគឺបណ្ដាលមកពីវីរុស។ ការឆ្លងវីរុសទាំងនោះគឺអាចចម្លងទៅដល់ទារកយ៉ាងងាយស្រួល តាមរយៈការប៉ះពាល់ផ្ទាល់របស់ទារកទៅនឹងរបស់របរមិនស្អាត ដូចជាដបទឹកដោះគោជាដើម។ មួយវិញទៀតនោះគឺបណ្ដាលមកពីការថែទារកដោយខ្វះអនាម័យមិនបានសម្អាត ដៃឱ្យបានស្អាតរាល់ពេលប៉ះពាល់ទារកដូចជាពេលបំបៅដោះ ឬពេលឆុងទឹកដោះ គោដាក់ដបឱ្យទារកបៅជាដើម។ កត្ដាទាំងនេះងាយធ្វើឱ្យវីរុសឆ្លងទៅទារក។

អ្នកត្រូវចាំថានៅពេលរាកទារកបៅមិនបានច្រើនដូចធម្មតានោះទេ ដូចនេះទារកងាយប្រឈមមុខនឹងកង្វះអាហារូបត្ថម្ភ។ការរាក ធ្វើឱ្យទារកបាត់បង់ជាតិទឹកច្រើនបើមិនបានបង្គ្រប់ទឹកវិញ អាចបណ្ដាលឱ្យទារកកាន់តែមានអាការធ្ងន់ធ្ងរ។ ពេលទារករាក ត្រូវមើលថែឱ្យបានដិតដល់ លោកអ្នកត្រូវយកចិត្ដទុកដាក់ទៅលើការបាត់បង់ជាតិទឹក។ ទារកមិនដូច ជាកុមារដែលអាចញ៉ាំទឹកបានយ៉ាងច្រើននោះទេ ដូចនេះវិធីដែលល្អគឺការបំបៅដោះកូនឱ្យបានញឹកញាប់ជាងពេលធម្មតា។ ទឹកដោះម្ដាយជាអាហារ និងភេសជ្ជៈដែលទារកត្រូវការចាំបាច់នៅអាយុ៦ខែដំបូង មិនតែប៉ុណ្ណោះទឹកដោះម្ដាយគឺជាឱសថដែលអាចព្យាបាលអាការរាករបស់ទារក បានទៀតផង។ បើសិនជាទារកនៅតែមានសភាពមិនធម្មតាបន្ទាប់ពីការបំបៅដោះទៀតនោះ លោកអ្នកគប្បីពិគ្រោះជាមួយវេជ្ជបណ្ឌិត។ មួយវិញទៀត

បើសិនជាទារកមានជម្ងឺដទៃហើយមានរាកទៀតនោះ សញ្ញាដែលត្រូវយកចិត្ដទុកដាក់គឺនៅពេលទារកក្អួតខ្លាំង មានសភាពហត់ខ្លាំង ក្ដៅខ្លាំង លាមកមានឈាមឬសម្បោរឈឺពោះខ្លាំង ឬយំនៅពេលនោមគឺលោកអ្នកត្រូវបញ្ជូនទារកទៅរកគ្រូពេទ្យជំនាញ ដើម្បីព្យាបាលឱ្យបានទាន់ពេលវេលា។ដើម្បីចៀសឱ្យផុត វិធីបង្ការដ៏ល្អនោះ លោកអ្នកត្រូវមានអនាម័យឱ្យបានស្អាតរាល់ពេលមើលថែទារក ដើម្បីឱ្យទារកចៀសផុតពីជម្ងឺរាក ក៏ដូចជាជម្ងឺដទៃទៀតដែរ។ សូមកុំមានការធ្វេសប្រហែសឱ្យសោះព្រោះទារកងាយមានគ្រោះថ្នាក់ណាស់មិនថាតែបញ្ហា រាកទេបើសិនជា ទារកមានបញ្ហាអ្វីក៏ដោយត្រូវរួសរាន់យកចិត្ដទុកដាក់នាំទារកមកពិនិត្យ និងព្យាបាលជាមួយគ្រូពេទ្យជំនាញឱ្យបានទាន់ពេល វេលា៕

ប្រភព៖ iknow

អ្នកនឹងចូលចិត្ត

  • អ្នកម្តាយគ្រប់រូបត្រូវធ្វើយ៉ាងណាពេលទារកមានជំងឺរាក?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/27  Category:សុខភាព
Tags: