ព្រឹក​នេះ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ លើរបៀបវារៈ​ ២

ព្រឹក​នេះ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ លើរបៀបវារៈ​ ២



ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​សុក្រទី​២៧ ខែឧសភា ឆ្នាំ​២០១៦ នាទី​ស្ត្រី​ការ នាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី មាន​បើក​កិច្ច​ប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

គណៈរដ្ឋមន្ត្រី​បើក​កិច្ចប្រជុំ​នា​ថ្ងៃ​សុក្រ​នេះ ដើម្បី​ពិភាក្សា​លើ​របៀបវារៈ​មួយ​ចំនួន​២ ដូចជា៖ ១-​សេចក្តី​ព្រាងច្បាប់ ស្តីពី​ការគ្រប់គ្រង​លើ​ការ​បរិច្ចាគ ការ​ផ្សាំ​កោសិកា ជាលិកា និង​សរីរាង្គ​មនុស្ស និង ទី​២-​បញ្ហា​ផ្សេងៗ​។

នៅ​ក្នុង​របៀបវារៈ​ទី​២ ស្តីពី​បញ្ហា​ផ្សេងៗ នោះ​គណៈរដ្ឋមន្ត្រី នឹង​ពិភាក្សា​អំពី​សំណើសុំ​ការ​យល់ព្រម​ពី​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​សច្ចាប័ន​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​លើ​៖

១-​ពិធីសារ​វិសោធនកម្ម​កិច្ចព្រមព្រៀង​វិនិយោគ​ទូលំទូលាយ​អាស៊ាន​។

២-​កិច្ចព្រមព្រៀង​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​រវាង​រដ្ឋាភិបាល​នៃ​រដ្ឋ​សមាជិក​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន រួម​ទាំង​ពិធីសារ​ចំនួន​២​។​

៣-​ពិធីសារ​អនុវត្ត​កញ្ចប់​កិច្ចសន្យា​ទី​៧ និង​ទី​៨ នៃ​សេវាកម្ម​ដឹកជញ្ជូន​តាមផ្លូវ​អាកាស ក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន ស្តីពី​សេវាកម្ម៕