បុរស​ម្នាក់​សង្ស័យ​ងងុយដេក ​បើករថយន្ត​ហាយ​ឡិន​ឌ័រ ​ធ្លាក់​ផ្លូវជាតិ​លេខ​៤ ​រង​របួស​ធ្ងន់ធ្ងរ​

បុរស​ម្នាក់​សង្ស័យ​ងងុយដេក ​បើករថយន្ត​ហាយ​ឡិន​ឌ័រ ​ធ្លាក់​ផ្លូវជាតិ​លេខ​៤ ​រង​របួស​ធ្ងន់ធ្ងរ​

​ព្រះសីហនុ​ ៖ បុរស​ម្នាក់​ បាន​រង​របួស​ធ្ងន់ធ្ងរ​ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ បង្កឡើង​ដោយ​ខ្លួន​ឯង ​ក្នុង​ហេតុការណ៍​បើករថយន្ត​ហាយ​ឡិន​ឌ័​រ ​ក្នុង​ល្បឿន​លឿន​គួរសម​ ទិសដៅ​ពី​ភ្នំពេញ ​ឆ្ពោះទៅ​ខេត្ត​ព្រះសីហនុ ហើយ​សង្ស័យ​ងោក​ផង​នោះ ​បាន​រេ​ចង្កូតរថយន្ត​ធ្លាក់​ចេញពី​ផ្លូវ​ ចូលក្នុង​ព្រែ​ជិត​មាត់​អូរ​ ចម្ងាយ​ពី​ផ្លូវជាតិ​ប្រមាណ​២០​ម៉ែត្រ​។ ​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើតមានឡើង​នៅ​ម៉ោង​៦និង០៥​នាទី ​ថ្ងៃ​២៧ ខែឧសភា ឆ្នាំ២០១៦ នៅ​លើ​ផ្លូវជាតិ​លេខ​៤​ ចន្លោះ​គីឡូ​ម៉ែត្រ​ ១៥៦-១៥៧ ស្ថិតនៅ​ភូមិ​អូ​តា​ហយ ឃុំ​ស្ទឹង​ឆាយ ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ​។​

ជនរងគ្រោះ​បាន​ជិះ​រថយន្ត​តែម្នាក់ឯង​ មិន​មាន​គ្នីគ្នា​ជិះ​ជាមួយ​នោះ​ទេ​។

​មន្ត្រី​អាវុធហត្ថ​ស្នាក់​ការ​សន្តិសុខ​លេខ ​៤០១ ​បាន​ឲ្យ​ដឹង​ថា​ រងគ្រោះ​មានឈ្មោះ លី រិទ្ធី ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​ មុខរបរជាអ្នក​បើកបរឲ្យ​ក្រុមហ៊ុន​ចិន មាន​ទីលំនៅ ភូមិ​៤ សង្កាត់​៤ ក្រុង/ខេត្ត​ព្រះសីហនុ​។

​មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹង​ទៀត​ថា ​ក្រោយ​កើតហេតុ​ភ្លាម ​ជនរងគ្រោះ​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ ជួយ​សង្គ្រោះ​ដោយ​នាំគ្នា​ជួយ​សែង​ចេញពី​រថយន្ត​គ្រោះថ្នាក់ ​មក​ដាក់​រថយន្ត​សង្គ្រោះ​បន្ទាន់ ​របស់​អាវុធ​ហត្ថ​ដឹក​យក​ទៅ​គ្លីនិក​ឯកជន​វាលរេញ​។​ ដោយឡែក​ រថយន្ត​ជនរងគ្រោះ​ បាន​ប្រគល់​ឲ្យ​នគរបាល​យក​ទៅ​រក្សាទុក​៕