ជនជាតិ​ម៉ាឡេស៊ី​ម្នាក់ ​ប្រើប្រាស់​ថ្នាំញៀន​លើស​កម្រិត ​គាំងបេះដូង​ស្លាប់ ​នៅ​ក្នុង​សណ្ឋាគារ​

ជនជាតិ​ម៉ាឡេស៊ី​ម្នាក់ ​ប្រើប្រាស់​ថ្នាំញៀន​លើស​កម្រិត ​គាំងបេះដូង​ស្លាប់ ​នៅ​ក្នុង​សណ្ឋាគារ​



ភ្នំពេញ ៖ ដោយសារតែ​ការប្រើប្រាស់​ថ្នាំញៀន ​ប្រភេទ​ម៉​ហ្វី​ន​លើស​កម្រិត ​បណ្ដាល​ឲ្យ​បុរស​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់​ បាន​គាំងបេះដូង​ដេក​ស្លាប់​ក្បែរ​គ្រែ​ពូក ​នៃ​បន្ទប់​សណ្ឋាគារ​យីហោ​ អា​ម៉ាន់​ស្សា​យ៉ា​ (Amanjaya)​ ​បន្ទប់​លេខ​២២ ​ទីតាំង​លេខ​០១ ​ផ្លូវ​លេខ​១៥៤​ ភូមិ​៥​ សង្កាត់​ផ្សារកណ្តាល​១​ ខណ្ឌដូនពេញ ​បង្ក​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ថ្ងៃទី​២៦​ ខែឧសភា​ ឆ្នាំ​២០១៦​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ជនបរទេស​ដែល​គាំងបេះដូង​ ស្លាប់​នោះ​ឈ្មោះ​ Aaron Limhoong Tat ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​ មុខរបរ​ជាអ្នកទេសចរណ៍​ កាន់​លិខិតឆ្លងដែន​លេខ ​A២៧៦៥៤៥១៨​ ជនជាតិ​ម៉ាឡេស៊ី​ ស្នាក់នៅ​បណ្ដោះអាសន្ន​ នៅ​សណ្ឋាគារ​កើតហេតុ។

យោង​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ​តូច ចាន់​ស្រី​ស្រស់ ភេទ​ស្រី​អាយុ​៣៧​ឆ្នាំ​ មុខរបរ​ជា​អ្នកគ្រប់គ្រង​សណ្ឋាគារ​ បាន​ប្រាប់​សមត្ថកិច្ច​ថា​មុន​ពេល​កើតហេតុ​នៅ​ថ្ងៃទី​២៦ ​ខែឧសភា ​ឆ្នាំ​២០១៦​វេលា​ម៉ោង​១៤​រសៀល​​ឈ្មោះ ​ចរិយា ភេទ​ស្រី​អាយុ​២៥​ឆ្នាំ ​ជា​អ្នកទទួល​ភ្ញៀវ​ក្នុង​សណ្ឋាគារ​ បាន​ទៅ​ប្រាប់​ថាជនបរទេស​ ដែល​ស្នាក់នៅ​បន្ទប់​លេខ​២២​នោះ​ ដល់​ពេល​ចេញ​សណ្ឋាគារ​ហើយ ​ព្រោះ​គាត់​ឈប់​ជួល​។ ពេលនោះ​ក៏បាន​ទៅ​គោះទ្វារ​ ហើយមិន​មាន​ការ​ឆ្លើយតប​ និង​មិន​បើកទ្វារ ពេល​នោះក៏​បាន​ហៅ​ជាង​ប្រចាំ​សណ្ឋាគារ ​មក​ជួយ​គាស់​គន្លឹះទ្វារ​បើក​មើល​ ស្រាប់តែ​ឃើញ​ជនបរទេស​រូប​នោះ ​ដេក​ស្លាប់​ផ្ងារ​នៅ​ក្បែរ​គ្រែ​ពូក ហើយក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​តែ​ម្តង​។

ដោយ​ឆ្លងតាម​ការ​ត្រួតពិនិត្យ​ ធ្វើ​កោសល្យវិច័យ​ របស់​គណៈ​កម្ម​ការ​ជំនាញ​បាន​បញ្ជាក់​ថា ជនបរ​ទេស​ដែល​ស្លាប់​នោះ​ដោយសារ​គាំងបេះដូង​ មកពី​ការប្រើប្រាស់​សារធាតុ​ញៀន ​ប្រភេទ​ម៉​ហ្វី​ន​លើស​កម្រិត​៕

ជនជាតិ​ម៉ាឡេស៊ី​ម្នាក់ ​ប្រើប្រាស់​ថ្នាំញៀន​លើស​កម្រិត ​គាំងបេះដូង​ស្លាប់ ​នៅ​ក្នុង​សណ្ឋាគារ​