ប្រធាន​ផ្សារ​ច្បារអំពៅ ​ដឹកនាំ​កម្លាំង ​ចុះ​ស្ដារ​ប្រព័ន្ធ​លូ​ និង​ធ្វើ​អនាម័យ ជុំវិញ​ផ្សាររាល់​សប្ដាហ៍

ប្រធាន​ផ្សារ​ច្បារអំពៅ ​ដឹកនាំ​កម្លាំង ​ចុះ​ស្ដារ​ប្រព័ន្ធ​លូ​ និង​ធ្វើ​អនាម័យ ជុំវិញ​ផ្សាររាល់​សប្ដាហ៍



ភ្នំពេញ ៖ លោក ​គង់ ធែ​ល ប្រធាន​ផ្សារ​ច្បារអំពៅ​ បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើ​អនាម័យ ​និង​ស្ដារ​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​ ជុំវិញ​បរិវេណ​ផ្សារ​ ដើម្បី​រក្សា​អនាម័យ ​និង​រក្សា​បរិស្ថាន​ កុំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព ​អាជីវករ​ក៏ដូចជា​ប្រជាពលរដ្ឋ​ ដែល​ទៅ​ទិញ​ឥវ៉ាន់​។​

លោក គង់ ធែ​ល បាន​មានប្រសាសន៍ថា​ ការ​ធ្វើ​អនាម័យ​ និង​ស្ដារ​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​នៅក្នុង​ ព្រមទាំង​ជុំវិញ​បរិវេណ​ផ្សារ ​គឺ​ធ្វើ​ឡើង​ជា​រៀងរាល់​សប្ដាហ៍ ​ដោយ​ប្រើប្រាស់​កម្លាំង​សន្តិសុខ​ផ្សារ​ និង​គណៈ​កម្ម​ការ​ផ្សារ​ ដោយ​ពុំ​ចាំបាច់​មានការ​ចូលរួម​ពី​អាជីវករ​ ព្រោះ​ទុក​ឲ្យ​ពួកគាត់​លក់ដូរ​ជា​ធម្មតា ​ឬ​ចំណាយ​ថវិកា​ក្នុង​ការ​ផ្តល់​កម្លាំង​ពលកម្ម​នោះ​ឡើយ​។​

លោក​ប្រធាន​ផ្សារ​បាន​បន្ត​ថា​ ការ​រក្សា​អនាម័យ​ក្នុង ​និង​ក្រៅ​បរិវេណ​ផ្សារ ​គឺ​ទទួល​បាន​ការ​គាំទ្រ​ពី​អា​ជីវករ​ ក៏ដូចជា ​បងប្អូន​ប្រជាពលរដ្ឋ ​ដែល​មាន​លំនៅ​ដ្ឋាន​ជុំ​វិញ​បរិវេណ​ផ្សារ​ ហើយក៏​ពុំ​មាន​ភក់ជ្រាំ​នោះ​ឡើយ ​តែ​ក្នុង​នោះ​លោក​ប្រធាន​ផ្សារ​បាន​សំណូមពរ​ ដល់​បងប្អូន​អាជីវករ​ សូម​ចូលរួម​សម្អាត​​អនាម័យ​ក្នុង ​និង​ក្រៅ​ផ្សារ​ ព្រោះ​ជា​ឆ្នាំងបាយ​របស់​យើង​ទាំង​អស់​គ្នា​ ​បើ​ផ្សារ​យើង​គគ្រិច ​គឺ​គ្មាន​អតិ​ថិ​ជន​​ចូល​មក​ទិញ​ឥវ៉ាន់ ​ក្នុង​ផ្សារ​យើង​ទៀត​ឡើយ​៕

ប្រធាន​ផ្សារ​ច្បារអំពៅ ​ដឹកនាំ​កម្លាំង ​ចុះ​ស្ដារ​ប្រព័ន្ធ​លូ​ និង​ធ្វើ​អនាម័យ ជុំវិញ​ផ្សាររាល់​សប្ដាហ៍