ស៊ុប​ឈាមមាន់​

នេះគឺជាមុខម្ហូបប្រចាំតំបន់ដ៏ពេញនិយមនៅក្នុងទឹកដីនៃខេត្តសម្បូរស្រូវ គឺខេត្តបាត់ដំបង ដែលគេឱ្យឈ្មោះថា ស៊ុបឈាមមាន់។ ដោយសារតែស៊ុបមួយនេះមានរសជាតិឆ្ងាញ់បង្កប់ដោយអត្ថប្រយោជន៍ចំពោះសុខភាព និងសម្រស់ស្បែក បានធ្វើឱ្យស៊ុបសុខភាពមួយនេះទទួលបាននូវការគាំទ្រ និងពេញនិយមជាខ្លាំង។ ចង់ដឹងថាស៊ុបឈាមមាន់ប្រចាំខេត្តបាត់ដំបងមានឱជារស និងគ្រឿងផ្សំអ្វីខ្លះនោះ សូមតាមដានអត្ថបទមុខម្ហូបប្រចាំតំបន់ ដែលណែនាំដោយហាង 123pig ដូចតទៅ។

+ គ្រឿងផ្សំ
–    ឆ្អឹងជ្រូក(ឆ្អឹងស៊ុប) ½គីឡូ
–    ទឹក 5លីត្រ
–    អំបិលក្រួស 40ក្រាម
–    ទឹកត្រី ½វែក
–    ស្ករស 50ក្រាម
–    ការ៉ុត
–    ឆៃថាវ
–    ប៊ីចេង បន្តិច
–    ប្រហិតសាច់គោ
–    ប្រហិតតៅហ៊ូ
–    ឈាមមាន់
–    ត្រកួន
+ វិធីចម្អិន
ដាំទឹកឱ្យពុះ ហើយដាក់ឆ្អឹងស៊ុបចូល តាមដោយឆៃថាវ និងការ៉ុតដែលកាត់ជាដុំតូចៗ រួចបន្ថែមគ្រឿងផ្សំដូចជា អំបិល ទឹកត្រី ស្ករ និងប៊ីចេងចូល។ រម្ងាស់វាចោលប្រហែលជា30នាទី (ប្រសិនបើអ្នកចង់ឱ្យទឹកស៊ុបថា្លល្អអ្នកមិនចាំបាច់គ្របវាទេ)។ ត្រកួន ឈាមមាន់(ឆ្អិន) និងប្រហិត រៀបដាក់ក្នុងចាន
ដោយហាន់ជាចំណិតតូចៗ រួចដួសទឹកស៊ុបដាក់ពីលើជាការស្រេច។
បន្ទាប់ពីអ្នកទទួលបាននូវវិធីធ្វើហើយ អ្នកគួរតែសាកល្បងធ្វើម្ហូបនេះដោយខ្លួនឯងបានហើយ ប៉ុន្តែប្រសិនបើអ្នកចង់ដឹងពីរសជាតិពិតរបស់ស៊ុបប្រចាំតំបន់នេះនោះ គឺមានតែចុងភៅនៅក្នុងហាង123pig ទេ ទើបអាចផ្តល់ឱ្យអ្នកបាន៕

ប្រភព៖ lareine