ឆា​សាច់គោសណ្តែកបារាំង

សាច់គោគឺជាប្រភេទសាច់ដែលផ្ទុកទៅដោយសារធាតុចិញ្ចឹមជាច្រើនដែលល្អសម្រាប់សុខភាព និងអាចយកមកច្នៃធ្វើជាម្ហូបដែលមានឳរសជាតិឈ្ងុយឆ្ងាញ់បានច្រើនមុខថែមទៀតផង។ នៅថ្ងៃនេះ មង្គលការ មានមុខម្ហូប “ឆាសាច់គោសណ្តែកបារាំង” យកមកបង្ហាញជូនមិត្តអ្នកទស្សនាទាំងអស់ ហើយខាងក្រោមនេះគឺជាគ្រឿងផ្សំ និងវិធីធ្វើ៖

+ គ្រឿងផ្សំ៖
– សាច់គោ ២០០ក្រាម
– សណ្តែកបារាំង ២០០ក្រាម
– ខ្ទឹមសចិញ្ច្រាំ កន្លះស្លាបព្រាបាយ
– ទឹកស៊ីអ៊ីវ ១ស្លាបព្រាកាហ្វ
– ម្សៅស៊ុបមាន់ ១ស្លាបព្រាកាហ

– ស្ករស កន្លះស្លាបព្រាបាយ
– ប្រេងខ្យង ១ស្លាបព្រាបាយ
– ប្រេងឆា ២ស្លាបព្រាបាយ

+ វិធីធ្វើ៖
១. ដំបូងដាក់ប្រេងឆាចូលក្នុងខ្ទះទុកឲ្យក្តៅ បន្ទាប់មកដាក់ខ្ទឹមសចូលឆាឲ្យឈ្ងុយ។
២. បន្ទាប់មកទៀតដាក់សាច់គោចូលឆាវាបន្តិច រួចដាក់ប្រេងខ្យង, ម្សៅស៊ុបមាន់, ទឹកស៊ីអ៊ីវ និងស្ករស ឆាឲ្យចូលរស់ជាតិ (ថែមទឹកបន្តិច)។
៣. យកសណ្តែកបារាំងដាក់ចូលឆាឲ្យបន្លែឆ្អិនតាមការចង់បានជាការស្រេច៕

ប្រភព៖ khmerpropey

អ្នកនឹងចូលចិត្ត