របៀបធ្វើដូងចំហុយ

របៀបធ្វើដូងចំហុយ (ម្ហូបសម្រាប់កូនៗតូចរបស់អ្នក កុំភ្លេចធ្វើអោយពួកគាត់ញាុំណា)
គ្រឿងផ្សំ‬

– ដូងខ្ចី ២ផ្លែ
– ពងមាន់ ៣
– ទឹកដូង ១ចានចង្កឹះកន្លះ
– ម្សៅស៊ុប ១ស្លាបព្រាកាហ្វេកន្លះ
– ទឹកស៊ីអ៊ីវ ១ស្លាបព្រាកាហ្វេកន្លះ
– សាច់ដូង ១ចានចង្កឹះ
– បង្គារ ៦ បកអោយស្អាត ពុះជាពីរ
– ស្លឹកខ្ទឹម ១ស្លាបព្រាបាយ ហាន់ខ្លីៗ

របៀបធ្វើ‬
– ដូងសោកសំបកអោយស្អាត កាត់ផ្នែកក្បាលចេញ (ដូចរូប) ស្កឹះយកសាច់ទុកមួយអន្លើ សម្បកទុកមួយអន្លើ។
– គោះពងមាន់ដាក់ចានទឹកដូង វាយអោយម៉ត់ល្អ រូចដាក់ម្សៅស៊ុប និងទឹកស៊ីអ៊ីវ កូរអោយរលាយចូលគ្នាសព្វល្អ រួចសម្រក់យកតែទឹក។
– យកសាច់ដូងរៀបដាក់ក្នុងសំបកដូង រូចចាក់ពងមាន់ដែរ លាយរួច ចូល (កុំដាក់ពេញ) រួចគ្របអោយជិត រួចដាក់ចំហុយពេលទឹកកំពង់ពុះប្រហែលជា ២០នាទី សឹមដាក់ បង្គារ និងស្លឹកខ្ទឹមចូរ ចំហុយ ២ទៅ៣នាទី ទៀតជាការស្រេច៕

ប្រភព៖ iknow

អ្នកនឹងចូលចិត្ត